Galaxy S9 Plus និង iPhone X មាន​អាវក្រោះ​ការពារ​ទឹក​ដូច​គ្នា តែ​វាសនា​ខុស​គ្នា

  • 2018-03-09 11:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ EverythingApplePro បាន​លើក​យក​ស្មាតហ្វូន​ជំនាន់​ក្រោយ​ ២ ម៉ូឌែល​មាន iPhone X និង Galaxy S9 Plus មក​ធៀប​សាកល្បង​លើ​មុខងារ​ការពារ​ជម្រាប​ទឹក​នៅ​បី​ដំណាក់​ផ្សេង​គ្នា។

ឆ្លង​កាត់​ដំណាក់​កាល​ដំបូង​យក​ស្មាតហ្វូន​ត្រាំ​ក្នុង​បំពង់​ទឹក​កម្ពស់ ១ ម៉ែត្រ​កន្លះ រយៈ​ពេល​ត្រឹម ២៨ នាទី​ក៏​លើក​ចេញ​មក​វិញ ហើយ​លទ្ធផល Galaxy S9 Plus ទទួល​ជ័យជម្នះ​ដោយ​គ្រប់​ផ្នែក​មិន​ថា​រន្ធ​ដោត​សាក, កាស និង​ការ​តេស្ត​បើក​ចម្រៀង គ្រប់​យ៉ាង​នៅ​ល្អ​ដូច​សភាព​ដើម ប៉ុន្តែ​បើ​ទៅ​មើល iPhone X ក៏​ស្រាប់​ឃើញ​ទឹក​ជ្រាប​ចូល​ក្នុង​រន្ធ Speaker ផ្នែក​ខាង​លើ។​

ក្រោយ​មក​មិន​ទាន់​ចូល​ដំណាក់​កាល​ទី ២ ផង​នោះ អេក្រង់ iPhone តម្លៃ​ ៩៩៩ ដុល្លារ​ក៏​ចាប់​ផ្តើម​ឡើង​ឆ្នូត​ពណ៌​បៃតង ហើយ​ម្ចាស់​គណនី​មាន​អ្នក Subsribe ជាង ៥ លាន​នាក់​ក៏​សូម​បញ្ចប់ ដោយ​បន្ត​ជាមួយ​តែ​ត្រកូល S ឆ្នាំ ២០១៨ នៅ​ជម្រៅ ៣ ម៉ែត្រ និង ៦ ម៉ែត្រ ក្នុង​រយៈ​ពេល ៥ នាទី ប៉ុន្តែ​ស្មាតហ្វូន SAMSUNG ពុំ​មាន​រង​ការ​ខូចខាត​ដោយ​បន្ត​អាច​ប្រើប្រាស់​បាន​ដដែល។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម