គូ​ស្នេហ៍ Ken Phupoom និង Esther Supreeleela ចាប់​ដៃ​គ្នា​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​ថ្មី

  • 2018-03-10 04:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ គូ​ស្នេហ៍​ដ៏​ផ្អែមល្ហែម Ken Phupoom និង Esther Supreeleela បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​ជា​ច្រើន​ជាមួយ​គ្នា​ជា​ញឹកញាប់ ហើយ​ឆាប់​ៗ​ខាង​មុខ ​គូស្នេហ៍​តារា​មួយ​គូ​នេះ​នឹង​ថត​ខ្សែ​ភាពយន្ត​ភាគ​មួយ​រួម​គ្នា។

បើ​តាម​តារា​សម្ដែងKen Phupoom បាន​និយាយ​ថា៖ "ពួក​យើង​មាន​ជំនួញ​ហើយ​ថែម​ទាំង​បាន​ធ្វើ​វា​ជាមួយ​គ្នា​ទៀត វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ វា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា។ ពួក​យើង​មិន​ដែល​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​ជាមួយ​គ្នា​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​គិត​ថា​នាង​នឹង​សម្ដែង​ល្អ​ជាង​ខ្ញុំ​ប្រសិន​បើ​យើង​សម្ដែង​ជាមួយ​គ្នា​នោះ។ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ទេ សម្រាប់​រឿង​ថ្មី​នេះ ហើយ​ពួក​យើង​កំពុង​តែ​ពិភាក្សា​គ្នា។ ពួក​យើង​នឹង​ធ្វើ​វា​ព្រោះ​ថា​រឿង​ភាគ​ទូរទស្សន៍​ថ្មី​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ថៃ​និង​នៅ​បរទេស​ផង​ដែរ"។

ចាប់​តាំង​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​មក តារា​សម្ដែង Ken Phupoom និង Esther Supreeleelaនៅ​តែ​ស្រឡាញ់​គ្នា​ខ្លាំង ហើយ​ថែម​ទាំង​បង្ហាញ​ភាព​ផ្អែមល្ហែម និង​កក់ក្ដៅ​ជាមួយ​គ្នា​មិន​ចាញ់​គូ​ស្នេហ៍​តារា​ដ​ទៃ​ឡើយ៕

ចុចអាន៖

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ អន សុភក្ត្រា