អ្នក​ប្រើ iPhone មាន​សំណាងលេង​ហ្គេម Fornite មុន​អ្នក​ប្រើ Android

  • 2018-03-11 03:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fornite ជា​ប្រភេទ​ហ្គេម​បាញ់​ប្រហារ​ប្រដូច​បាន​នឹង PUBG ឬ Rules Of Survival ដែល​កំពុង​ទាក់ទាញ​អ្នក​លេង​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។ ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Epic Games នឹង​នាំ​យក Fornite Battle Royale បើក​ឲ្យ​លេង​ឥត​គិត​ថ្លៃ​លើ​ឧបករណ៍ iOS និង Android។

តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ផ្ទាល់ ក៏​មាន​បញ្ចូល​នូវ​វគ្គ​បាញ់​ប្រហារ​តួ​អង្គ ១០០ នាក់ ដូច​មាន​ស្រាប់​លើ​ពួក PlayStation 4, Xbox One, PC និង Mac បន្សំ​បែបបទ​លេង, ផែនទី និង​ការ​អាប់ដែត​ប្រចាំ​សប្ដាហ៍​ដូច​គ្នា​បេះ​ដាក់។ សម្រាប់​អ្នក​ប្រើ iOS នឹង​មាន​សិទ្ធ​លេង​ក្នុង​កំណែ​សាកល្បង (Beta) នា​ថ្ងៃ​ទី ១២ មិនា ហើយ​អាច​ទទួល​បាន​សំបុត្រ​អញ្ជើញ​ជា​ច្រើន រួម​ទាំង​ការ​លេង​ខ្លួន​ឯង​ឬ​កោះហៅ​មិត្តភ័ក្ដិ​បន្ថែម​ទៀត ខណៈ Android គ្រោង​ដាក់​ឲ្យ​ទាញ​យក​នា​ប៉ុន្មាន​ខែ​ខាង​មុខ។​

ហ្គេម Fornite សេរ៊ី​ថ្មី​នេះ ក៏​នឹង​បើក​គាំទ្រ​ឲ្យ​អ្នក​លេង​រាល់​គ្នា ចូល​ក្នុង​វគ្គ​តែ​មួយ មិន​ថា​តែ​អ្នក​លេង​លើ​ PlayStation 4, PC, Mac ឬ iOS និង Android អាច​ប្រយុទ្ធ​តតាំង​បាន​ដោយ​សេរី។​ ដំណឹង​មិន​ល្អ​បាន​កើត​មាន​សម្រាប់​ឧបករណ៍ Xbox One ព្រោះ​ការ​បង្ហោះ​ផ្សាយ​ពី Epic Games ពុំ​បាន​បង្ហើប​ឈ្មោះ​ប្រភេទ​ម៉ាស៊ីន​ហ្គេម​​នេះ​ឡើយ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី