រកឃើញគូប្រជែងយកឈ្នះ PUBG មួយប្រាវមានអ្នកលេងជាង ៣ លាននាក់
- 2018-02-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញគូប្រជែងយកឈ្នះ PUBG មួយប្រាវមានអ្នកលេងជាង ៣ លាននាក់
ចន្លោះមិនឃើញ
កន្លងទៅ Sabay បង្ហើបពីវិធីទាញយក ហ្គេម PUBG លើទូរសព្ទ iPhone ព្រោះសង្កេតឃើញហ្គេមប្រភេទនេះកំពុងល្បីល្បាញខ្លាំងលើកុំព្យូទ័រ។ ប៉ុន្តែថ្ងៃនេះមានគូប្រជែងយកឈ្នះហ្គេមរបស់កូរ៉េមួយនេះបានហើយ ដោយឲ្យឈ្មោះ Fornite ដែលសហការអនុវត្តរវាងក្រុមហ៊ុន Epic Games និង People Can Fly។
តួលេខកើនឡើងខ្ពស់បំផុតនាចុងសប្តាហ៍ដោយក្នុងពេលតែមួយ ចំនួនអ្នកលេងមានដល់ ៣.៤ លាននាក់ យកឈ្នះ PUBG ដែលធ្លាប់ឆ្មក់បានត្រឹម ៣.២ លាននាក់ប៉ុណ្ណោះ រហូតធ្វើឲ្យ Sever មានការជាប់គាំងប៉ុន្មានម៉ោង ដោយមូលហេតុមានអ្នកបុកលេងច្រើនឥតប្រមាណ។
គូសបញ្ជាក់ថា Fortnight អាចលេងបានទាំងលើឧបករណ៍ Xbox One, PlayStation 4 និង PC ខុសពី PUBG បានត្រឹមតែប្រព័ន្ធ Steam មួយគត់។ ក្រុមហ៊ុន Epic បានចុះផ្សាយបែបនេះថា "ជាបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុត ដែលហ្គេម Fortnite បានទទួលអ្នកលេងដល់កំណត់ត្រាខ្ពស់បំផុតពីជាង ៦ មុឺននាក់ ហក់ដល់ ៣.៤ លាននាក់ ត្រឹមតែជាងប៉ុន្មានខែ"។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
តោះ! មកទស្សនាទិដ្ឋភាពក្នុងរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Fujifilm
iPhone X ម៉ូដែលចិន ដាក់តម្លៃលក់ដាច់ផ្ងារ និយាយពីបច្ចេកវិទ្យាដល់ថ្នាក់ Apple សុំខ្មាស