ដំណឹងល្អ! ដឹងហើយថា ខេត្តណានឹងធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេនៅឆ្នាំក្រោយ

  • 2018-03-11 02:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​បុណ្យ​ទន្លេ​ដ៏​សប្បាយ​រីករាយ​ នឹង​រៀប​ចំ​នៅ​ខេត្ត​កំពង់ឆ្នាំង សម្រាប់​លើក​ទី៥ ក្នុង​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន។

នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ខេត្ត​ផ្សេងៗ​ទៀត ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ ដើម្បី​ត្រៀមខ្លួន​ទទួល​រៀបចំ​បុណ្យ​ទន្លេ​នាឆ្នាំ​បន្ត​បន្ទាប់​ទៀត។ សម្តេច​បន្ត​ថា កម្ពុជា​មាន​ខេត្ត​ជាច្រើន​នៅតាម​ដង​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់ ហើយ​ទន្លេ​ទាំងអស់​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ។

ចំណែក​ឯ​ខេត្ត​ដែល​ធ្លាប់​រៀបចំ​បុណ្យ​ទន្លេ​រួមមាន ខេត្ត​កំពង់ចាម ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កណ្តាល​ដែល​កំពុង​តែ​រៀបចំ​ពិធី​បុណ្យ​នេះ។

ពីធី​បុណ្យ​ទន្លេ ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​តភ្ជាប់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​ប្រទេស​ជា​សមាជិក​ទន្លេមេគង្គ​លើឆាក​អន្តរជាតិ។ បន្ថែម​ពីនេះ ក៏ផ្ដោត​លើការ​បង្កើត​ផលិតផល​ថ្មីៗ​ឲ្យបាន​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត និងបាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ផងដែរ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ