Conte អាច​ទៅ​ដឹកនាំ PSG តែ​ត្រូវ​បំពេញលក្ខខណ្ឌ​ពិសេស​ឲ្យ​លោក​មួយ​សិន

  • 2018-03-11 07:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​សប្តាហ៍​នេះ មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ក្លឹប​អ្នកមាន PSG ចង់​បានលោក Antonio Conte ធ្វើ​ជា​គ្រូបង្វឹក​ថ្មី​ជំនួស​ដំណែង​លោក Unai Emery ដែល​បាន​បំផ្លាញ​ក្តីសុបិន្ត​​នៅ​ Champions League បន្ទាប់​ពី​ចាញ់ Real ទាំង​២​ជើង។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី Metro។

PSG នឹង​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់​គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ លោក Federico Pastorello នៅ​សប្ដាហ៍​ក្រោយ ដើម្បី​និយាយ​អំពី​ការ​ចង់​បាន​លោក Conte មក​ដឹកនាំ​ក្លឹប​កំពូល​របស់​បារាំង ខណៈ​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី ក៏​បាន​ផ្តល់ឱ្យ PSG នូវ​បញ្ជី​កីឡាករ​ដែល​លោក​ចង់បាន ប្រសិន​បើ​លោក​ទៅ​ដឹកនាំ​ក្លឹប​របស់​ព្រះចៅ​កាតា។ ក្នុង​នោះ Pogba ក៏​ស្ថិត​ក្នុង​បញ្ជី​អាទិភាព​ដែល​លោក​ចង់​បាន។

ក្រៅ​ពី​នោះ កីឡាករ​គោលដៅ​ផ្សេងៗ​ទៀត​ក្នុង​បញ្ជី​លោក Conte រួមមាន៖ អ្នកចាំទី Gianluigi Donnarumma របស់ក្លឹប AC Milan កីឡាករ Kalidou Koulibaly របស់ Napoli ខ្សែបម្រើឆ្វេង Alex Sandro របស់ Juventus ខ្សែប្រយុទ្ធ Andrea Belotti របស់​ក្លឹប Torino។ Conte នៅ​តែ​ចិញ្ចឹម​ចិត្ត ចង់បាន Arturo Vidal ពី​ Bayern Munich បន្ទាប់​ពី​បរាជ័យ​ក្នុងការ​នាំ​យក កីឡាករ​សញ្ជាតិ​ឈីលី​មក​កាន់ Chelsea។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត