បំបែក​កំណត់​ត្រា​ដ៏​គ្រោះថ្នាក់​​នៅ​ចិន បើក​រថយន្តឡើង​ភ្នំ​តាមកាំ​ជណ្តើរ​កម្ពស់ ១ ៥០០ ម៉ែត្រ

  • 2018-03-12 04:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក MThaiAuto មាន​អ្នក​ទស្សនា​ប្រមាណ ២៨ លាន​នាក់​ជុំវិញ​ការ​បើក​រថយន្ត Range Rover Sport P400e ឡើង​ភ្នំ​ Tianmen តាម​ជណ្ដើរ ៩៩៩ កាំ គិត​ជា​កម្ពស់​ទាំង​មូល​ប្រហែល ១ ៥១៨ ម៉ែត្រ។

ព្រឹត្តិការណ៍​រថយន្ត Jaguar Racing បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង Zhangjiajie ជា​ផ្នែក​មួយ​នៃ​ភាព​ពាយ័ព្យ​នៅ​ខេត្ត Hunan ប្រទេស​ចិន។​ អ្នក​បើក​រថយន្ត​ Sport ម៉ូឌែល​នេះ​មាន​ឈ្មោះ Ho-Pin Tung បាន​បំបែក​កំណត់​ត្រា​ដ៏​គ្រោះថ្នាក់​មួយ ពុំ​ធ្លាប់​មាន​រថយន្ត​ណា​មួយ​អាច​ធ្វើ​បាន។

ជា​ការ​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត បើ​យើង​ក្រឡេក​តាម​ការ​បើកបរ​គឺ​ឡើង​ទៅ​ត្រង់​រហូត​តាម​មុំ ៤៥ ដឺក្រេ ប៉ុន្តែ​ក្នុង​ករណី​ជួប​រឿង​ហេតុ​ណា​មួយ​អ្នក​នៅ​ក្នុង​រថយន្ត​អាច​នឹង​ឈាន​ដល់​ការ​បាត់បង់​ជីវិត តែ​សំណាង​ល្អ​លទ្ធផល​បញ្ចប់​បុរស​សញ្ជាតិ​ចិន​រូប​នេះ ស្រាប់​តែ​ធ្វើ​បាន​ដោយ​ជោគជ័យ។​

ក្រោយ​ឡើង​ទៅ​ដល់​កំពូល​លោក Ho-Pin បញ្ជាក់​ថា៖ "ខ្ញុំ​ធ្លាប់​តែ​មាន​បទពិសោធន៍​ជាមួយ​ការ​ប្រណាំង​រថយន្ត Formula E, Formula 1 ហើយ​ក៏​ធ្លាប់​ឈ្នះ​ពាន 24 Hours of Le Mans ប៉ុន្តែ​ការ​បើក​របៀប​នេះ​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មែនទែន ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ពី​មុន​មក"។

​ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ topgear | facebook   ប្រែ​សម្រួល៖ កៅ រក្សា