Update!ស្ថានីយ​អវកាស​ចិន អាច​នឹង​ធ្លាក់​មក​ប្រទេស​មួយ​នៅ​​អាស៊ាន​​​ខែ​​ក្រោយ​

  • 2018-03-11 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​អវកាស​ចិន Tiangong-1 កំពុង​ស្ថិតនៅ​ចម្ងាយ ២៤៦​ គីឡូម៉ែត្រ​ពី​ផែនដី ហើយ​ត្រូវ​បាន​ទស្សន៍ទាយ​ថា នឹង​អាច​ធ្លាក់​មក​ផែនដី​នៅ ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៨។

ស្ថានីយ​អវកាស​ចិន Tiangong-1

ក្នុង​នោះ ឱកាស​ដែល​នឹងអាច​ធ្លាក់​មកលើ​**ប្រទេស​ថៃ គឺ​មាន ០,១%។** នេះ​បើតាម​ការ​អះអាង​របស់​លោក Anond Snidvongs អគ្គ​នាយក​ទី​ភ្នាក់ងារ​ភូមិសាស្រ្ត​ព័ត៌មាន​វិទ្យា និង​បច្ចេកវិទ្យា​អវកាស (Gistda) នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៨។

លោក​បញ្ជាក់​ថា ស្ថានីយ​អវកាស​នេះ នឹង​ឆ្លងកាត់​ពីលើ​ប្រទេស​ថៃ នៅថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨។ ជាមួយគ្នា​នេះ ក្រុម​ការងារ​នៃ​ទីភ្នាក់ងារ Gistda នឹង​ស៊ើប​អង្កេត​តាមដាន​ស្ថានីយ​អវកាស​នេះ ពី​តំបន់​ភ្នំ Doi Inthanon ដែលជា​ភ្នំខ្ពស់​ជាងគេ​ក្នុង​ប្រទេស​ថៃ នៅខេត្ត​ឆៀងម៉ៃ ដើម្បី​ត្រៀម​ផែនការ បើ​ទោះបី​ជា​វានឹង​អាច​ធ្លាក់​នៅ​តំបន់​ដាច់​ស្រយាល​ក៏ដោយ។

ស្ថានីយ​អវកាស​ចិន Tiangong-1

Tiangon-1 ឬ Heavenly Palace 1 គឺជា​មន្ទីរ​ពិសោធន៍​អវកាស​ដំបូង​របស់​ចិន ត្រូវបាន​បាញ់​បង្ហោះ​ចូលក្នុង​គន្លង​ផែនដី នៅឆ្នាំ​២០១១។ នេះគឺ​ជាផ្នែក​នៃ​កម្មវិធី​អវកាស​១​របស់​ចិន ដើម្បី​ឈាន​ទៅដល់​ការ​ដាក់​ស្ថានីយ​អវកាស​ជា​អចិន្ត្រៃយ៍​១​នៅ​គន្លង​ផែនដី ក្នុងឆ្នាំ​២០២៣។

ដំបូង​ឡើយ ស្ថានីយ​អវកាស​នេះ គ្រោង​នឹង​បញ្ឈប់​ប្រតិបត្តិការ​នៅឆ្នាំ​២០១៣ ប៉ុន្តែ​ចិន​បាន​ពន្យារពេល​នៃ​បេសកកម្ម​របស់វា​រហូត​ដល់​ចុងឆ្នាំ​២០១៧។

បើតាម​លោក Zhu Congpeng វិស្វករ​ជាន់ខ្ពស់​១រូប​នៅ​ក្រុមហ៊ុន​វិទ្យាសាស្រ្ត​អវកាស​ចិន បាន​និយាយ​ថា Tiangon-1 នឹង​ធ្លាក់​មក​លើ​ផែនដី​នា​ពាក់​កណ្តាល​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​វា​មិនបាន​បង្ក​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ។ លោកថា វា​នឹង​ឆេះ​ពេល​ចូល​ក្នុង​បរិយាកាស​ផែនដី ហើយ​បំណែក​ដែល​នៅ​សេសសល់ នឹង​ធ្លាក់​ចូល​ក្នុង​តំបន់​ណាមួយ​នៃ​សមុទ្រ៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ សំភី

អត្ថបទពេញនិយម