ឈឺ​ចំ​របួស​ចាស់​ទាំង​ Spurs និង​អង់គ្លេស​ កំពុង​​មាន​ក្ដី​កង្វល់​ចំពោះ Kane

  • 2018-03-12 02:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane ស្កេន​មើល​របួស​កជើង​​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​រូប​គេ​បាន​រងគ្រោះ អំឡុង​ពេល Spurs ឈ្នះ ៤-១ លើ​ក្រុម  Bournemouth កាល​ពី​យប់​មិញ។

Kane ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៣០ ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំទី Asmir Begovic របស់ Bournemouth ហើយ​ក៏​របួស​កជើង​តែ​ម្ដង។ ភ្លាម​ៗ​គេ​ក៏​បាន​ផ្លាស់​ប្ដូរ​ចេញ ជំនួស​វិញ​ដោយ Erik Lamela។

ក្រោយ​ចប់​ការ​ប្រកួត​លោក Mauricio Pochettino អ្នក​ចាត់​ការ​របស់​ក្រុម​មាន់​ខ្នាយ​មាស​​បាន​និយាយ​ថា៖​"ខ្ញុំ​សង្ឃឹម​ថា​វា​មិន​កើត​បញ្ហា​ធំ​ទៅ​ចុះ។ ពួក​យើង​ពិត​ជា​ព្រួយ​បារម្ភ ប៉ុន្តែ​ត្រូវ​រង​ចាំ​មើល​សិន។ វា​គឺ​ជា​របួស​ចាស់ ដែល​គេ​ធ្លាប់​រង​របួស​កាល​ពី​មុន។​ នៅ​ថ្ងៃ​សៅរ៍​នេះ Spurs ត្រូវ​តទល់​នឹង Swansea នៅ​ពាន FA Cup ខណៈ អង់គ្លេស​ត្រូវ​លេង​មិត្តភាព​២​ប្រកួត​នៅ​សប្ដាហ៍​បន្ទាប់។

​ការ​ប្រកួត​យប់​មិញ​ត្បិត​ Kane មិន​អាច​លេង​ដល់​៩០​នាទី​ តែ​ Spurs នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​៤​គ្រាប់​ជ័យជម្នះ​ធ្វើ​បាន​ដោយ Heung-Min Son ២​គ្រាប់ Dele Alli ១គ្រាប់ និង​ Serge Aurier ១​គ្រាប់។ ចំណែក​មួយ​គូ​ទៀត Arsenal បាន​យក​​ឈ្នះ Watford​៣-០។ Shkodran Mustafi, Pierre-Emerick Aubameyang និង Henrikh Mkhitaryan គឺ​ជា​អ្នក​រក​គ្រាប់​បាល់៕

អត្ថបទ៖ ហេង សុធារិទ្ធិ