មករៀននៅអូស្រ្តាលី បែកគំនិតលក់ម្សៅទឹកដោះគោ មួយឆ្នាំរកបានខ្ទង់ម៉ឺនដុល្លារ (វីដេអូ)

  • 2018-03-12 06:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ​ក្មេង​ម្នាក់​រក​ចំណូល​បាន ៩ ម៉ឺន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ ដោយ​គ្រាន់​តែ​ទិញ​ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​ពី​ប្រទេស អូស្ត្រាលី មក​លក់​ប្រទេស ចិន​ប៉ុណ្ណោះ។

អ្នក​ស្រី Molder Sayrao បាន​ចាប់​ផ្ដើម​មុខ​របរ​ដ៏​កាក់​កប​នេះ ក្រោយ​ពេល​មក​ដល់​ទីក្រុង Sydney ដើម្បី​បន្ដ​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ Macquarie ក្នុង​ឆ្នាំ ២០១៤។ ក្រោយ​មក​គ្រួសារ បាន​សុំ​ឲ្យ​អ្នក​ស្រី​ទិញ​របស់​របរ​ផ្ញើ​ពួក​គេ។ វា​បាន​​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​ចាប់​អារម្មណ៍​ និង​នាំ​គ្នា​ឲ្យ​អ្នក​ស្រី​​ទិញ​របស់​របរ​ដូច​ជា ថ្នាំ​វីតាមីន, ផលិតផល​ថែរក្សា​សម្រស់ និង​ម្សៅ​ទឹក​ដោះ​គោ​ជា​ដើម។

ឥឡូវ​នេះ អ្នក​ស្រី​មាន​ម៉ូយ​ប្រចាំ​ ១ ៥០០ នាក់​និង​ផ្ញើ​ជិត ១ ០០០ កញ្ចប់​ក្នុង​មួយ​សប្ដាហ៍​ដែល​រក​ចំណូល​បាន​ប្រហែល ១ ៧០០​ដុល្លារ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​អ្នក​ស្រី​មិន​ចាប់​បាច់​ចំណាយ​ពេល​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រើ​ពេល ២-៣ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ដើរ​ទិញ​ទំនិញ​ដែល​ភ្ញៀវ​ចង់​បាន។

អ្នក​ស្រី Sayrao ប្រាប់​កាសែត​មួយ​ថា "ខ្ញុំ​ក៏​មាន​ការងារ​ពេញ​ម៉ោង​ផង​ដែរ។ វា​ដូច​ជា​ការងារ​បន្ថែម​ដែល​ខ្ញុំ​ធ្វើ​នៅ​ចុង​សប្ដាហ៍​អីចឹង។​"

គួរ​ឲ្យ​ដឹង​ថា ម្សៅ​ទឹក​ដោះ​គោ ខោ​ទឹក​នោម និង​ឡេ​លាប គឺ​ជា​អីវ៉ាន់​ដែល​អ្នក​ស្រី​លក់​ដាច់​បំផុត ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ក៏​បាន​កុម្ម៉ង់​ឲ្យ​អ្នក​ស្រី​ទិញ​ថ្នាំ​វីតាមីន​សម្រាប់​ជីដូនជីតា​របស់​ពួក​គេ​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន