បងធំ YG បង្ហោះសារដ៏មានន័យជូនដំណើរ Taeyang ចូលធ្វើទាហាន
- 2018-03-12 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងធំ YG បង្ហោះសារដ៏មានន័យជូនដំណើរ Taeyang ចូលធ្វើទាហាន
ចន្លោះមិនឃើញ
បងធំផលិតកម្ម YG លោក Yang Hyun Suk បានបង្ហោះសារមួយលើ Instagram ភ្ជាប់ជាមួយរូបភាពរបស់តារាចម្រៀង Taeyang ដែលនឹងចូលខ្លួនបម្រើកងទ័ពនៅថ្ងៃនេះ។
ថ្ងៃច័ន្ទ ទី ១២ ខែមីនានេះជាកាលកំណត់របស់ Taeyang ដែលត្រូវចូលបំពេញកាតព្វកិច្ចសំខាន់ជូនជាតិ។ ដើម្បីបង្ហាញទឹកចិត្តអាឡោះអាល័យទៅកាន់ Taeyang លោក Yang Hyun Suk បានបង្ហោះរូប ២សន្លឹករបស់តារាចម្រៀងរូបនេះ អមជាមួយពាក្យពេចន៍មានន័យខ្លះ៖ "Taeyang ត្រូវចូលធ្វើទាហានថ្ងៃនេះហើយ។ បងស្រឡាញ់ប្អូន Young Bae! សូមឲ្យមានសុខភាពល្អ និងត្រឡប់មកវិញដោយសុវត្ថិភាព។ ពី YG”។ ចំពោះរូបថត ២សន្លឹកដែល Hyun Suk បានបង្ហោះ ក្នុងនោះមាន ១ជារូបរបស់ Taeyang ក្រោយកាត់សក់ត្រៀមចូលធ្វើទាហាន និងរូប១ទៀត ជារូបលោកថតជាមួយតារាប្រុសម្នាក់នេះជាមួយស្នាមញញឹមស្រស់ស្រាយ។
គួរបញ្ជាក់ផងដែរថា ជាជំហានដំបូង ថ្ងៃនេះម្ចាស់បទ "I Need A Girl” នឹងចូលកងពលធំថ្មើរជើងទី ៦ នៃតំបន់បណ្ដុះបណ្ដាលមូលដ្ឋាននៅក្នុងខេត្តGangwon ដើម្បីហ្វឹកហាត់រយៈពេល ៥សប្ដាហ៍។ ដោយឡែក Min Hyo Rin ភរិយារបស់លោក ក៏នឹងមានវត្តមានជូនដំណើរប្ដី ជាមួយអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀតដែរ។
ប្រាកដណាស់ Taeyang នឹងក្លាយជាសមាជិក BIGBANG ទី ៣ដែលចូលខ្លួនបំពេញកាតព្វកិច្ច ហើយមិនយូរប៉ុន្មាន ស្អែកនេះដល់វេន Daesung ម្ដង។ ដូចនេះក្នុងឆ្នាំនេះ BIGBANG នៅសល់តែ Seungri ម្នាក់ប៉ុណ្ណោះ ដែលមិនទាន់ចូលបំពេញកាតព្វកិច្ចសំខាន់នេះ៕
ចុចអាន៖
រូបដំបូងបង្អស់របស់ G-Dragon អំឡុងពេលហ្វឹកហាត់ទាហានបែកធ្លាយហើយ
បទថ្មីច្រៀងរួមគ្នាចុងក្រោយរបស់ BIGBANG នឹងចេញក្នុងខែមីនានេះ