រូបដំបូងបង្អស់របស់ G-Dragon អំឡុងពេលហ្វឹកហាត់ទាហានបែកធ្លាយហើយ
- 2018-03-12 01:48:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបដំបូងបង្អស់របស់ G-Dragon អំឡុងពេលហ្វឹកហាត់ទាហានបែកធ្លាយហើយ
ចន្លោះមិនឃើញ
គិតមកដល់ថ្ងៃនេះ វាមានរយៈពេលជាង កន្លះខែហើយដែល G-Dragon តារាចម្រៀងមេក្រុម BIGBANG ឃ្លាតឆ្ងាយពីអ្នកគាំទ្រ ដើម្បីទៅបម្រើជាតិ។
ការចាកឆ្ងាយទៅនេះ បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំងពីសុខទុក្ខរបស់ G-Dragon ក្នុងកន្លែងហ្វឹកហាត់ទាហាន។ ប៉ុន្តែពេលនេះម្នាក់ៗហាក់រសាយអារម្មណ៍ខ្លះហើយ ព្រោះកាលពីថ្ងៃទី ១១ ខែមីនាម្សិលមិញ រូបថត១សន្លឹករបស់តារាប្រុសរូបនេះ បានបែកធ្លាយ ខ្ចរខ្ចាយពេញអ៊ីនធឺណិត។ វាជារូបក្រុមមិត្តរួមជំនាន់ដែលចូលបម្រើទាហានជាមួយ GD។
ក្រោយឃើញរូបភាពនេះដែរ អ្នកគាំទ្រមានការធូរស្បើយក្នុងចិត្តច្រើន ព្រោះច្បាស់ក្នុងចិត្តថាកំពូលតារាប្រុសប្រចាំ K-Pop រូបនេះសុខសប្បាយធម្មតាទេ៕
ចុចអាន៖
បន្ទាប់ពី GD និង Taeyang ឥឡូវ Daesung ប្រកាសថ្ងៃចូលទាហានដែរហើយ
ទាល់តែ G-Dragon ចូលបម្រើកងទ័ព បាន Seungri ហ៊ានទម្លាយអាថ៌កំបាំងរបស់ខ្លួន