ដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ ដៃកាន់កាំភ្លើង និងបារី តើជាករណីឃាតកម្ម ឬ ធ្វើអត្តឃាត?

  • ច័ន្ទ, 12 មីនា 2018 08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​មួយ​សន្លឹក​បាន​បង្ហាញ​ឲ្យ​ឃើញ បុរស​ជា​ជនរងគ្រោះ​ម្នាក់​ដេក​ស្លាប់​តែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​មួយ ដោយ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង​ខ្លី និង​បារី​មួយ​ដើម។

បើ​ផ្អែក​តាម​ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ គេ​អាច​សន្មត​បាន​ថា មុន​ពេល​កើតហេតុ​បុរស​ខាង​លើ​កំពុង​អង្គុយ​ជក់​បារី និង​សរសេរ​អក្សរ ដោយសារតែ​គេ​ឃើញ​មាន​ប៊ិច និង​ក្រដាស​នៅ​លើ​តុ។ ហេតុដូច្នេះហើយ ទើប​មាន​ការ​សង្ស័យ​ថា វា​អាច​ជា​ករណី​ឃាតកម្ម និង ធ្វើ​អត្តឃាត។

យោង​តាម​ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​ខាង​លើ តើ​អ្នក​អាច​ប្រាប់​បាន​ទេ​ថា​វា​គឺ​ជា​ករណី​ឃាតកម្ម ឬ​ក៏​ជា​ការ​ធ្វើ​អត្តឃាត? (មាន​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ វា​ជា​ករណី​ឃាតកម្ម មិនមែន​ការ​ធ្វើ​អត្តឃាត​ឡើយ ដោយ​ផ្អែកលើ​ហេតុផល​ចំនួន ២ ដូច​ខាង​ក្រោម

#១ កាំភ្លើង​នៅ​ក្នុង​ដៃ​ខាង​ស្ដាំ​របស់​ជនរងគ្រោះ ខណៈ​ឈាម​បាន​ខ្ទាត​ទៅ​លើ​ជញ្ជាំង​នៅ​ខាង​ស្ដាំ​ដែរ ដែល​បង្ហាញ​ថា វា​ជា​ករណី​ឃាតកម្ម។ ប្រសិន​បើ​ជនរងគ្រោះ​បាញ់​សម្លាប់​ខ្លួន ស្រប​ពេល​ដែល​កាំភ្លើង​នៅ​ដៃ​ខាង​ស្ដាំ នោះ​ឈាម​នឹង​ខ្ទាត​ទៅ​ខាង​ឆ្វេង​ជា​មិន​ខាន។

#២ ប្រសិន​បើ​វា​ជា​ការ​ធ្វើ​អត្តឃាត ជនរងគ្រោះ​ប្រាកដ​ជា​រង់ចាំ​ទាល់​តែ​ជក់​បារី​អស់ ទើប​សម្លាប់​ខ្លួន។

បញ្ជាក់៖ ចម្លើយ​ខាង​លើ​អាច​ខុស​គ្នា​ទៅ​តាម​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​របស់​មនុស្ស​ម្នាក់ៗ៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី