ច្បាស់​ការ​ពី​រូបរាង Oppo F7 ដាក់​បង្ហាញ​ចុង​ខែ​នេះ ចម្លង​ស្នាម​ឆក​តាម iPhone X

  • 2018-03-12 13:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេច​លឺ​ព័ត៌មាន Oppo R15/R15 Plus មិន​ទាន់​បាន​ប៉ុន្មាន​ផង ក្រុមហ៊ុន Oppo Mobile របស់​ប្រទេស​ឥណ្ឌា ក៏​បង្ហោះ​ផ្សាយ​នូវ​រូបរាង​ផ្នែក​ខាង​មុខ​នៃ​សណ្ឋាន​អេក្រង់​ពេញ​របស់​ម៉ូឌែល​ថ្មី F7 ដែល​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ទី ២៧ មិនា​ខាង​មុខ​នេះ។

ការ​រចនា​អម​ស្នាម​ឆក​កណ្ដាល​ចម្លង​ចេញ​ពី Essenstial Phone និង iPhone X ត្រកូល F របស់​ក្រុមហ៊ុន​ចិន​ឆ្នាំ ២០១៨ បំពាក់​ដល់​អេក្រង់ ៦,២ អ៊ីញ កម្រិត FullHD+ (២ ២៨០ x ១ ០៨០ ភីកសែល) បន្សំ​បច្ចេកវិទ្យា AI Beauty Recogniton ដូច​ជំនាន់ F5 គ្រាន់​បន្ថែម​មុខងារ AR Sticker ស្រដៀង Galaxy S9 ទើប​បង្ហាញ​ថ្ងៃ​មុន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Twitter | Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម