​iPhone ថត​រូប​អត់​ច្បាស់ លោត​សញ្ញា​ឧទាន រក​ដំណោះស្រាយ​បាន​ហើយ

  • 2018-03-13 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងល់​ចាក់​ដោត​មួយ​បាន​ទម្លាយ​ចេញ​ពី​ប្រិយមិត្ត​របស់ Sabay ដោយ​សួរ​ថា​ហេតុអ្វី iPhone របស់​គាត់​ថត​រូប​មិន​ច្បាស់ គាប់​ជួន​ឃើញ​សញ្ញា​ឧទាន​ដ៏​ចម្លែក​មួយ​នៅ​ខាង​ក្រោម​រូប។ ​ដំណោះស្រាយ​នឹង​ធ្វើ​ការ​ចែក​រំលែក​ក្នុង​អត្ថបទ​នេះ ដោយ​ចម្លើយ​គឺ​មិន​ទាក់ទង​នឹង​ផ្នែក Hardware នោះ​ទេ ចំណុច​នេះ​យើង​ជួសជុល​តាម​វិធី​សាមញ្ញ​ក្នុង Settings។

ដើមចម​នៃ​បញ្ហា​កើត​មក​ពី​ម្ចាស់ iPhone បើក​ដំណើរការ​មុខងារ iCloud Photo Library ដែល​ជាប់​ក្នុង​គណនី iCloud ក្រោយ​មក​រាល់​រូបភាព​ទាំង​អស់​ដែល​ផ្តិត​ចេញ​ពី​កាមេរ៉ា​សុទ្ធ​សឹង​តែ​ត្រូវ​ចម្លង​ចូល​ទៅ​លើ Sever ប៉ុន្តែ​ករណី​អ៊ីនធឺណិត​ដើរ​យឺត​ឬ​អ្នក​បិទ​ចោល​ដោយ​ចៃដន្យ បែប​នេះ​រាល់​បណ្ដា​រូបភាព​ទាំង​អស់ ទោះ​ផ្ចិតផ្ចង់​ថត​ល្អ​ប៉ុណ្ណា ក៏​មាន​សភាព​ព្រាល ខ្លះ​ទៀត​ក៏​ដាច់​គុណភាព​ពាក់​កណ្ដាល។

+ដំណោះស្រាយ​លើ iPhone/iPad:

  • បើក​ចូល Settings > រើស​យក​ទីតាំង Apple ID
  • ចុច​ចូល​ទៅ iCloud > រើស​យក Photos
  • ធ្វើ​ការ Turn Off ត្រង់​ពាក្យ iCloud Photo Library
  • រើស​យក​ពាក្យ:

#Remove from iPhone (រាល់​រូបភាព​ទាំង​អស់​ដែល​ចាប់​តាំង​ពី​ថ្ងៃ​អ្នក​បើក iCloud លើ​ឧបករណ៍​មក​ទល់​បច្ចុប្បន្ន​នឹង​ត្រូវ​បាត់បង់​តែ​រក្សា​លើ Sever)

#Download Photos & Videos (រូប​ទាំង​អស់​នឹង​ Download មក​ចូល​ក្នុង​ទូរសព្ទ ប៉ុន្តែ​ត្រូវ​ការ​- អ៊ីនធឺណិត​លឿន​និង​ចំណាយ​ពេល​តិច​ច្រើន​ទៅ​តាម​ចំនួន​រូបភាព)

  • សាកល្បង​ទៅ​ថត​រូប​ចេញ​ពី​កាមេរ៉ា​ម្តង​ទៀត អ្នក​នឹង​ឃើញ​លទ្ធផល។

ប្រភព: https://www.ifixit.com/Answers/View/400925/An+exclamation+mark+appears+on+every+picture+and+I+cannot+text+or+mail

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា