ក្តៅៗ​មុន​នេះ WeChat នៅ​អូស្ត្រាលី​ ប្រើលែង​បានទៀត​ហើយ

  • 2018-03-13 02:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក FBI អាមេរិក លោក Chris Wray បាន​និយាយ​កាល​ពី​ខែ​មុនថា​ លោក​ពិតជា​មិន​ជឿជាក់​លើ​ផលិតផល​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​​​មានប្រភព​មក​ពី​​ចិន ដូចជា Huawei និង ZTE នោះ​ទេ​។ ឥឡូវ​នេះ វា​ក្លាយ​ជា​រឿង​ក្តៅគកុក​ បន្ទាប់​ពី​​ក្រសួង​ការពារ​ជាតិ​អូស្រ្តាលី​ បាន​ចេញ​បម្រាម​ការ​ប្រើប្រាស់​​កម្មវិធី WeChat ដោយ​ភ័យ​ខ្លាច​ទាក់ទង​នឹង​សុវត្ថិភាព​ទិន្នន័យក្នុង​ប្រទេស​អូស្ត្រាលី​។ ។

កម្មវិធី​ WeChat ដែល​ប្រើប្រាស់​ទូទៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​បិទ (Banned) មានន័យ​ថា​រាល់​ទូរសព្ទ​ផ្លូវការ​​ទាំងអស់​​នឹង​មិន​អាច​ប្រើ​​ប្រាស់កម្មវិធីនេះ​បាន​ទៀត​ទេ។ នេះ​បើ​ផ្អែក​លើ​របាយការណ៍​របស់​ Australian Finance Report។ ខណៈ Facebook ត្រូវ​បាន​អនុញ្ញាត​ប្រើប្រាស់ ហើយ WhatsApp កំពុង​ស្ថិត​នៅ​ក្នុង​ការ​វាយ​តម្លៃ​កម្រិត​សុវត្ថិភាព​។ 

របាយការណ៍​ខែ​តុលា អង្គភាព​សុវត្ថិភាព​សម្ងាត់​ប្រទេស​អូស្ត្រាលី (Australian Security Intelligence Organization)​ក្រើន​រំលឹក​ថា ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជា​គោលដៅ​របស់​ចារកម្ម និង​ការ​ជ្រៀតជ្រែក​ពី​បរទេស​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន