នារីវ័យក្មេង សុខចិត្តថតរូបរៀបការជាមួយជីតា ក្រោមហេតុផលរំជួលចិត្ត
- 2018-03-13 02:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីវ័យក្មេង សុខចិត្តថតរូបរៀបការជាមួយជីតា ក្រោមហេតុផលរំជួលចិត្ត
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ស្ត្រីជនជាតិចិនម្នាក់ បានថតរូបអាពាហ៍ពិពាហ៍ជាមួយជីតារបស់ខ្លួនជាច្រើនសន្លឹក។
កញ្ញា Fu Xuewei និយាយថា នាងមិនមានគម្រោងរៀបការឆាប់ៗនោះទេដោយសារតែការងារ ដូច្នេះហើយនាងមិនប្រាកដថាតើជីតាវ័យ ៨៧របស់ខ្លួនអាចរស់នៅរហូតដល់ថ្ងៃនាងចូលរោងការឬអត់ទេ។ ក្រោមហេតុផលទាំងអស់នេះ នាងក៏សម្រេចចិត្តស្លៀករ៉ូបរៀបការ និងកាន់ដៃជីតាដើរចូលក្នុងវិហារដើម្បីថតរូបទៀតផង។
កញ្ញា Fu បានប្រាប់ Mailonline ថា "ដោយសារតែខ្ញុំមិនដឹងថា ជីតារបស់ខ្ញុំអាចរស់រហូតដល់ថ្ងៃខ្ញុំរៀបការនោះទេ ដូច្នេះខ្ញុំចង់ធ្វើឲ្យលោកតាឃើញវានៅពេលនេះ។”
ជាមួយគ្នាផងដែរ រូបថតជាច្រើនសន្លឹករបស់កញ្ញា Fu ជាមួយជីតា ត្រូវបានល្បីពេញអ៊ីនធឺណិតផងដែរ ក្រោយពីបង្ហោះទៅក្នុងបណ្ដាញសង្គមចិន៕
ចុចអាន ៖
មករៀននៅអូស្រ្តាលី បែកគំនិតលក់ម្សៅទឹកដោះគោ មួយឆ្នាំរកបានខ្ទង់ម៉ឺនដុល្លារ (វីដេអូ)
រៀបការអស់ ៦ ឆ្នាំ ភ្ញាក់ខ្លួនព្រឺតពេលដឹងថា ធ្លាប់ថតរូបជាប់គ្នាកាល ១៨ ឆ្នាំមុន
អ្នកផ្សាយឧតុនិយម ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយសាររឿងមួយ ក្រោយធ្វើការអស់២២ឆ្នាំ (វីដេអូ)