ម្ដង​នេះ ប៉ែន​ ចំរុង​ ពោល​ក្ដែងៗ​ថា​នឹក​កូន​ស្រី​

  • 2018-03-13 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​ឪពុក​ដែល​មិន​ទទួល​បាន​សិទ្ធិមើល​ថែ​កូន​ស្រី ប៉ែន ចំរុង បាន​និយាយ​ក្ដែងៗ​នៅ​មុខ​កាមេរ៉ា Sabay ថា​ លោក​ពិត​ជា​នឹក និង​ចង់​ជួប​មុខ​កូន​ស្រី​បណ្ដូល​ចិត្ត​ខ្លាំង​ណាស់។

លោក​រៀបរាប់​ថា​ សម្រាប់​ស្នេហា​ជាមួយ​អតីត​ភរិយា​វា​ជា​រឿង​កន្លង​ទៅ​ហើយ ​លោក​មិន​បាន​គិត​នឹង​ចង់​ត្រឡប់​ក្រោយ​ទេ​ តែ​សម្រាប់​រឿង​កូន​ស្រី​សំណព្វ​គឺ​លោក​ពិត​ជា​នឹក​ខ្លាំង ​ចង់​ជួប ​ចង់​ឱប​ឲ្យ​ពេញ​ទ្រូង​តែ​ម្ដង។

ប៉ែន ចំរុង បន្ត​ថា​បើ​ខាង​ម្ដាយ ពោល​គឺ​អ្នកនាង ភិន សុដាលីស បើក​ឱកាស​​ឲ្យ​ជួប​នាង​តូច Katherina នោះ​លោក​នឹង​ហោះ​មក​ជួប​ភ្លាម​មិន​ថា​ពេល​ណា​ ឬ​ខ្លួន​នៅ​ទីណា​នោះ​ទេ។

Katherina និង​ម្ដាយ (រូបភាពពី IG:katy love)

បុរស​ពោះ​ម៉ាយ​ដដែល​រ៉ាយរ៉ាប់​ទៀត​ថា លោក​​មាន​អារម្មណ៍​ក្ដុកក្ដួល​ខ្លាំង​ណាស់​ ពេល​ឃើញ​​មិត្ត​ភក្តិ​​បន្លែង​ជា​មួយ​កូន​ ហើយ​បន្ថែម​​ថា ​ជា​សាច់​ជា​ឈាម​វា​មិន​អាច​ហាម​លោក​មិន​ឲ្យ​មិន​នឹក​មិន​បាន​នោះ​ទេ តែ​លោក​ក៏​អស់​ចិត្ត​ពេល​ឃើញ​កូន​ស្រី​ធំ​ធាត់​ដោយ​ភាព​ស្រស់​ស្អាត​និង​គួរ​ឲ្យ​ស្រលាញ់។

​ចំពោះ​រឿង​ស្នេហា​​ថ្មី​សម្រាប់​ ប៉ែន ចំរុង ថា​ខ្លួន​មិន​ទាន់​គិត​គូរ​ទេ ត្បិត​ចង់​ទុក​ពេល​​ពង្រឹង​ការងារ​លោក​សិន៕

អត្ថបទ៖ រត្នន៍