ដំណឹងល្អ! មន្ត្រីរាជការមានប្រាក់ខែល្មមៗ ចង់បានផ្ទះធំទ្រនំខ្ពស់ លែងពិបាកហើយ

  • 2018-03-13 06:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា បុគ្គលិក​អប់រំ​ទាំងអស់​ដែល​មាន​បំណង​ចង់​ទិញ​លំនៅឋាន​តម្លៃ​ទាប​ និង​មធ្យម​របស់​ក្រុមហ៊ុន WorldBridge Homes ឲ្យ​ប្រញាប់​រួសរាន់​ទៅ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​នេះ។

រូបគំរូនៃផ្ទះតម្លៃទាប

ក្រុមហ៊ុន WorldBridge Homes បាន​ប្រកាស​លក់​លំនៅ​ឋាន​តម្លៃ​សមរម្យ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម។ តម្លៃ​ផ្ទះ គឺ​ចាប់​ពី ២៥០០០ដុល្លារ​ឡើងទៅ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ បន្ទាប់​មក​ក្រសួង​អប់រំ​ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ​ឡើង ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​បុគ្គលិក​ក្នុង​វិស័យ​អប់រំ។

ចំពោះ​លក្ខខណ្ឌ​នៃការ​បង់​ប្រាក់ ក្រុមហ៊ុន​បញ្ជាក់​ថា អតិថិជន​អាច​បង់​ប្រាក់​កក់​ដំបូង​តែ ៥% ឬ ១០% នៃ​តម្លៃ​ផ្ទះ​តែ​ប៉ុណ្ណោះ ហើយ​អាច​បង់​បង្គ្រប់​ប្រាក់​កក់​ឲ្យ​គ្រប់​ចំនួន ២០% ឬ ២៥% ឬ ៣០% នៃ​តម្លៃ​ផ្ទះ​រហូត​ដល់​រយៈពេល ២៤​ខែ ដោយ​គ្មាន​ការ​ប្រាក់​អ្វី​ទាំងអស់​ជាមួយ​ក្រុមហ៊ុន បន្ទាប់ពី​បាន​បង់​ប្រាក់​កក់​ដំបូង​រួចរាល់៕

អត្ថបទ៖ វឌ្ឍនៈ