ធ្លាយ​វីដេអូ​​​ថាសហោះ UFO ថត​បាន​ដោយ​អ្នកបើកយន្តហោះ​ចម្បាំងអាមេរិក

  • 2018-03-13 06:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​បើក​យន្តហោះ​ចម្បាំង​អាមេរិក​ ​បាន​ប្រទះ​ឃើញ​​វត្ថុ​ម្យ៉ាង​ស្រដៀង​ទៅ​នឹងយាន UFO​ ដែល​គ្មាន​ស្លាប​ និង​កន្ទុយ អំឡុង​ពេល​ពួក​គេ​ បើកយន្ត​ហោះ​ចម្បាំង​ប្រភេទ​ Boeing F/A-18 Super Horne នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​អាមេរិក​ភាគ​ខាង​កើត កាលពី​ឆ្នាំ ២០១៥។

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត ABC News បាន​បញ្ជាក់​ថា​ វីដេអូ​​​រយៈពេល​ ៣៥​ វិនាទី​នេះ ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​របស់​យន្តហោះ​ចម្បាំង ​F/A-18 ដែល​បានហោះ​ក្នុង​រយៈ​កម្ពស់​ ៧៦០០មែត្រ។ វីដេអូ​នេះ ត្រូវ​បាន​បែក​ធ្លាយ​ កាល​ពី​ថ្ងៃ ០៩​ មីនា ដែល​បាន​បង្ហោះ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯកជន​ Stars Academy of Arts and Science (TTSA) ។ ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​ ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក Hal Puthoff ទីភ្នាក់ងារ NASA​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ក្រសូង​ការពារ​ជាតិ​អាមេរិក ព្រម​ទាំង​ ​លោក James Semivan អតីត​មន្ត្រី​ CIA​។​

ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​បដិសេធ​​មិន​បក​ស្រាយ​ចំពោះ​វីដេអូ ​ដែល​បាន​បែក​ធ្លាយ​​នេះទេ។

គួរ​រំលឹក​ផងដែរថា កាលពី​ឆ្នាំ២០០៤ ក៏​កើត​មាន​រឿង​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​​វីដេអូ​ចំនួន​២ បង្ហាញ​ពី UFO ត្រូវ​បាន​លេច​ធ្លាយ និង​ចុះ​ផ្សាយ​ដោយកាសែត​អាមេរិក The New York Times៕

ប្រភព៖ Kley Kley   ប្រែសម្រូល ៖ អឹុម ម៉េងស៊ាង

អត្ថបទពេញនិយម