ផ្ទះ​​សង់​ដោយ​ម៉ាស៊ីន​ព្រីន​ 3D តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ​

  • 2018-03-13 07:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ SXSW នៅ​ក្នុង​​ទីក្រុង​ Austin រដ្ឋ​ Texas នា​​ថ្ងៃ​នេះ ​​ក្រុម​ Startup ​គ្រោង​នឹង​​បង្ហាញ​អំពី​គេហដ្ឋាន​​មាន​តម្លៃ​ធូរ​ថ្លៃ​ ដែល​សង់ដោយ​ម៉ាស៊ីន​ព្រីន​ 3D។

ក្រុម​ Startup មាន​ឈ្មោះ​ថា​ ICON ដោយ​​ពួក​គេ​បង្កើត​បាន​វិធីសាស្ត្រ​មួយ​ដើម្បី​ព្រីន​​ផ្ទះ​មួយ​ជាន់​មាន​ទំហំ​ ៦០ ម៉ែត្រ​ការ៉េ​ អំពី​ស៊ីម៉ង់​ និង​ចំណាយ​ពេល​ព្រីន​ចន្លោះ​ពី​ ១២ ទៅ ២៤ ម៉ោង​ប៉ុណ្ណោះ។ ការ​អាច​ព្រីន​ផ្ទះ​នេះ​បាន​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន​ 3D ម៉ូដែល​ Vulcan ដោយ​ការ​ព្រីន​ផ្ទះ​មួយ​ចំណាយ​ប្រមាណ​ ១០ ០០០ ដុល្លារ ហើយ​គេ​មាន​គម្រោង​ថា​នឹង​បន្ថយ​ការ​ចំណាយ​មក​នៅ​ត្រឹម​ ៤ ០០០ ដុល្លារ​ក្នុង​មួយ​ផ្ទះ។

​ផ្ទះ​​គំរូ​ដែល​សង់​ដោយ​ម៉ាស៊ីន​ព្រីន​នេះ​ នឹង​ត្រូវ​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​ SXSW នា​ថ្ងៃ​នេះ។ ផ្ទះ​គំរូ​នេះ​ទៀត​សោត​មាន​បន្ទប់​ទទួល​ភ្ញៀវ​ចំនួន​មួយ, បន្ទប់​គេង​មួយ និង​ បន្ទប់​ទឹក​មួយ។ ប្រសិន​បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ សហគមន៍​មួយ​ដែល​មាន​ផ្ទះ​ប្រភេទ​នេះ​ចំនួន​ ១០០ ខ្នង​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​​នៅ​ប្រទេស​ El Salvador នា​ឆ្នាំ​ក្រោយ​នេះ៕​​​​​​​​​​​

​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង