ឡូយម្ល៉េះ! Kylie Jenner បង្អួតរថយន្ត Ferrari ស៊េរី​ថ្មី​ជា​កាដូ​ បានមុន​សម្រាល​កូន

  • 2018-03-13 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១២​ ខែមីនា ឆ្នាំ​២០១៨​នេះ តារា​ ​ម៉ូដែល Kylie Jenner បាន​បង្អួត​រាង​ឡាន​​​ម៉ាក Ferrari ស៊េរី​ថ្មី​របស់​នាង​លើ​គណនី​ Instagram ដែល​ជា​កាដូ​ទទួល​បាន​​ មុន​ពេល​សម្រាល​កូន​។

តារា​រូបនេះ​បាន​បង្ហាញ​រូបភាព​២​សន្លឹក ក្នុង​នោះ​មួយ​ជា​រូប​នាង​ឈរ​បី​កូន​ និង​រូប​មួយ​ទៀត​ជា​រូប​ឡាន Ferrari La Ferrari ពណ៌​ខ្មៅដ៏ថ្មីសន្លាង។

ឡាន​ Ferrari La Ferrari នេះ​ជា​ប្រភេទ​ឡាន​ដែល​មានចំនួន​កំណត់​។ ក្នុង​នោះ​ដែរ​ ក្រុមហ៊ុនផលិតឡើងមាន​ចំនួន​តែ​ ៥០០​គ្រឿង​ប៉ុណ្ណោះ។ រួច​បើ​​និយាយ​ពី​តម្លៃ​វិញ ឡាន​​ប្រភេទ​នេះ មាន​តម្លៃ​ជាង ១លាន​ដុល្លារ៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា