ចូល​មើល​កន្លែង​ស្ដុក​កាបូប​ Kylie Jenner តម្លៃ​មិន​ក្រោម​១​លាន​ដុល្លារ

  • 2018-03-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​នាង​ទើប​តែ​សម្រាល​កូន​ថ្មីៗ​ក៏​ដោយ​ Kylie Jenner ក៏​នៅ​តែ​មិន​អាច​បញ្ឈប់​នាង​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ស្ដុកស្ដម្ភ​និង​បង្អួត​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​នាង​ដែរ។

កាល​ពី​ចុង​សប្ដាហ៍​ តារា​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​បង្អួត​អ្នក​គាំទ្រ​ពី​ បន្ទប់​ស្ដុក​កាបូប​ម៉ូដ​ល្បីៗ​ ដែល​សរុប​ទាំង​អស់​មាន​តម្លៃ​មិន​តិច​ជា​១​លាន​ដុល្លារ​នោះ​ទេ។ នៅ​ក្នុង​បន្ទប់​នោះ​ Kylie បាន​ថត​ Selfie ដោយ​បង្ហាញ​ពី​រូប​នាង​ និង​កាបូប​ជា​ច្រើន​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃៗ។

ក្នុង​នោះ​មាន​កាបូប​ម៉ាក​ល្បីៗ ដូច​ជា Hermes Brikin តម្លៃ​ ១៦,៦៥០​ដុល្លារ និង​ ៣៤,៧០០​ដុល្លារ​សម្រាប់​ម៉ាក​ Ostrich Version។ ក្រៅ​ពី​នោះ​ក៏​មាន​កាបូប​សុទ្ធ​តែ​ម៉ូដ​ល្បីៗ​ ដូច​ជា Chanel, Dior, Gucci និង Balenciaga ច្រើន​រាប់​មិន​អស់។

នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ Kylie ដែល​ពេល​នេះ​នាង​មាន​ទ្រព្យ​សម្បត្តិ​មិន​តិច​ជាង​ ៥០​លាន​ដុល្លារ​នោះ​ទេ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន Kylie's comsmetics នាង​កំពុង​តែ​ទទួល​បាន​ភាព​ជោគជ័យ​មិន​ធម្មតា ដោយ​រក​ចំណូល​បាន​ដល់​ទៅ ៤២០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ ១៨​ខែ។

នេះ​អាច​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន Kylie Cosmectics អាច​រក​ចំណូល​បាន​ដល់​ទៅ ១​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ ២០២២៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម