ទូរសព្ទ​ចម្លែក​គ្មាន​កាមេរ៉ា គ្មានកម្មវិធី-ហ្គេម តែ​ហ៊ាន​លក់​ថ្លៃ​ដល់ ៤០០ ដុល្លារ

  • 2018-03-14 01:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រប​បាន​នឹង​ចំនួន​មនុស្ស​ញៀន​ទូរសព្ទ​មាន​ការ​កើន​ឡើង​នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន Light បាន​ធ្វើ​គម្រោង​ផលិត​ទូរសព្ទ​ចម្លែក​ម៉ូឌែល Light 2 ក្រោម​ការ​រៃអង្គាស​ថវិកា ២៥០ ០០០ ដុល្លារ​លើ​គេហទំព័រ Indiegogo។ អ្នក​អាច​កក់​ទុក​មុន​បាន​ក្នុង​តម្លៃ ២៥០ ដុល្លារ​តាម​គេហទំព័រ​ខាង​លើ ឬ​ចំណាយ​ពេញ​ថ្លៃ​ដល់ ៤០០ ដុល្លារ នៅ​ពេល​ទូរសព្ទ​ផលិត​បាន​ដោយ​ជោគជ័យ។​

ប្រើ​ប្រព័ន្ធ Touchscreen E-Ink អម​ឈីប Qualcomm MSM8909W ហើយ​ទូរសព្ទ​ចម្លែក​ឲ្យ​ឈ្មោះ​ពិសេស Dumb Phone មាន​មុខងារ​ប្រើប្រាស់​សំខាន់ៗ ត្រឹម​ការ​ Call ចេញ​ចូល, ផ្ញើ​សារ, ប្រព័ន្ធ GPS, មើល​អាកាស​ធាតុ និង​កំណត់​នាឡិការោទ៍ ដោយ​ពុំ​គាំទ្រ​ការ​បើក​កម្មវិធី-ហ្គេម​ណា​មួយ​ឡើយ។​ ដំណើរការ​លើ​​ទំហំ RAM 1GB និង ROM 8GB ឆ្លង​កាត់​រន្ធ​ឆាក USB-C អម​ថាមពល​ថ្ម ៥០០ mAh អាច Standby បាន ៥ ថ្ងៃ និង Call សុទ្ធ​សាធ​បាន ៥ ម៉ោង​ផ្អែក​តាម​ប្រព័ន្ធ LightOS នីមួយៗ។

ប្រភព: https://jezebel.com/400-dumb-phone-only-lets-you-call-and-text-but-the-su-1823459457

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog | jezebel   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី