ទិញ​​ឡាន​តូច​បើក​ក្នុង​ក្រុង ពិត​ជា​មិន​ខុស​ទេ! មានហេតុផល​​អាច​ឲ្យ​អ្នកជឿជាក់​បាន​

  • 2018-03-14 02:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​នៅ​បណ្ដាល​ប្រទេស​ជាច្រើន មាន​ទំនោរ​ប្រើប្រាស់​រថយន្ត​ទំហំ​តូច ជាង​ទំហំ​ធំ  ជាពិសេស​ប្រើ​ក្នុង​ក្រុង ក្រោម​ហេតុផល​ជាច្រើន រួមមាន​៖

១. ងាយស្រួល​ចត៖ រថយន្ត​ទំហំ​តូច ងាយស្រួល​រក​ទីកន្លែង​ចត នៅ​សាធារណៈ​។

២. រូបរាង៖ រថយន្ត​មាន​ពណ៌ និង​រូបរាង​តូច​ច្រឡឹង​ស្អាត​។

៣. សុវត្ថិភាព៖ ពី​មុន​អាច​មែន​ត្រង់​ថា​រថយន្ត​ទំហំ​តូច មិន​មាន​សុវត្ថិភាព​ដល់​រថយន្ត​ទំហំ​ធំ ក្នុង​ពេល​បើកបរ​ ជា​ពិសេស​ពេល​ជួប​ឧប្បត្តិហេតុ​ប៉ះ​គ្នា​។ តែ បច្ចុប្បន្ន ដោយសារ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប បំពាក់​លើ​រថយន្ត​ទំហំ​តូច អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន​។

៤. កន្លែង​ទំនេរ​ខាងក្នុង៖ រថយន្ត​ទំហំ​តូច​មិន​មាន​កន្លែង​ទំនេរ ផ្ទុក​អ្នក​ដំណើរ ឬ​ទំនិញ​បាន​ច្រើន នោះ​ទេ តែ​ក៏​អាច​ដាក់​បាន​មួយ​ចំនួន​ផង​ដែរ​។

៥. បច្ចេកវិទ្យា៖  បច្ចុប្បន្ន រថយន្ត​ទំហំ​តូច បាន​បំពាក់​មុខងារ​ជាច្រើន​ ដែល​ធ្លាប់​ឃើញ​មាន​លើ​រថយន្ត​ស្ទើរ​តែ​គ្រប់​ទំហំ​។

៦. សន្សំសំចៃ៖ រថយន្ត​ទំហំ​តូច អាច​ជួយ​សន្សំសំចៃ​ថាមពល​ប្រេង ក៏​ដូចជា​ថវិកា និង​ជួយ​រួម​ចំណែក​គាំពារ​បរិស្ថាន​។ នេះ​ដោយសារ ទម្ងន់ និង​កម្លាំង​ម៉ាស៊ីន​មាន​កម្រិត​ទាប​។

៧. ធានារ៉ាប់រង៖ ការ​ទិញ​ធានារ៉ាប់រង សម្រាប់​រថយន្ត​ទំហំ​តូច មាន​តម្លៃ​ធូរ​ល្មម (បរទេស) ដែល​អាច​មាន​សមត្ថភាព​ប្រើប្រាស់​បាន​។

៨. ការ​បើកបរ​៖ ការ​បើកបរ​រថយន្ត​តូច មាន​លក្ខណៈ​សប្បាយ និង​ងាយស្រួល​គ្រប់គ្រង ដោយ​មាន​ម៉ាស៊ីន​តូច ទំហំ​តូច ងាយស្រួល​បង្កើន​ល្បឿន​ទៅ​មុខ​បាន​រហ័ស អាច​ឲ្យ​អ្នក​បើកបរ​កាន់​តែ​មាន​ទំនុក​ចិត្ត​គ្រប់គ្រង​កង់​រថយន្ត​។

៩. ភាព​ប្រណិត​៖ រថយន្ត​ទំហំ​តូច មាន​ការ​រចនា រូបរាង និង​សមាសធាតុ​ល្អ​ៗ (តាម​ម៉ូដែល​)។

១០. តម្លៃ៖ ទូទៅ​អ្នក​ប្រហែល​ជា​ដឹង រថយន្ត​ទំហំ​តូច មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ទំហំ​ធំ​។

១១. ការថែទាំ៖ រថយន្ត​តូច ចំណាយ​ថវិកា​តិច​ជាង ក្នុង​ការ​ថែទាំ​ប្រចាំ​ខែ ឬ​ឆ្នាំ​។

រថយន្ត​តូច​ផ្ដល់​អត្ថប្រយោជន៍ ជាច្រើន ជាពិសេស ពេល​ប្រើ​ក្នុង​ក្រុង ដោយ​ចំណេញ​ទីកន្លែង ទាំង​ពេល​កំពុង​បើកបរ និង​ចត,កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍, កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេងសាំង និង​ការ​ថែទាំ​។ នេះ​មិនមែន​ថា រថយន្ត​ទំហំ​មធ្យម និង​ធំ មិន​ល្អ​នោះ​ទេ គ្រាន់​តែ​បើ​ប្រើ​ក្នុង​ក្រុង ហើយ​ជា​លក្ខណៈ​ឯកជន ក្រុម​គ្រួសារ ឬ​ដឹក​ទំនិញ​តិច​តួច ជា​ជម្រើស​ដ៏​ល្អ​គឺ​រថយន្ត​ទំហំ​តូច​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://roadloans.com/blog/big-reasons-to-buy-a-small-car

ប្រភព៖ roadloans   ប្រែ​សម្រួល៖ ប៊ុនធឿន