ហេតុផល ៤យ៉ាង​ពីក្រោយ​ភាព​ជោគជ័យ​​កម្មវិធី Couple Run ២០១៨​ នេះ

  • 2018-03-14 02:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Couple Run ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Watch Empire បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​ជាមួយ​អ្នកចូលរួម​រហូតដល់​ ២៥០០​នាក់​។ នៅក្នុង​កំណត់ត្រា​ការ​រៀ​ប​ចំ​កម្មវិធី Couple Run ទាំងបី​លើ​កមក​នេះ អាចនិយាយបាន​ថា​ការ​រៀបចំលើក​ទី​បី​នៅ​ទឹកដី​ខេ​ត្ត​សៀមរាប​នេះ គឺ​ទទួលបាន​ការគាំទ្រ​ និង​ជោគជ័យ​ជាង​ការគ្រោងទុក ព្រម​ទាំង​ការ​រៀបចំ​នៅក្នុង​ឆ្នាំ ២០១៦និង ២០១៧ ផង​ដែរ​។ ក្នុង​នោះ​មាន ៣ខំណុច​ដែល​ធ្វើ​ឲ្យ​ Couple Run មាន​មក​ដល់​លើក​ទី៣​នេះ៖

១. ការគាំទ្រ និង ការចូលរួម​របស់​អ្នក​ទិញ​សំបុត្រ​ទាំង ​២៥០០​នាក់​

យើង​បានដឹង​មកហើយ​នូ​វ​សំបុត្រ​Couple Run ត្រូវបាន​បោះពុម្ភ​ជា​ពីរលើក និង​លក់​អស់​មុន​ថ្ងៃ​កំណត់​។​ថ្វី​ត្បិត Couple Run មិន​ធ្លាប់​បានធ្វើ​ក្នុង​ខេ​ត្រ​សៀមរាប​ពីមុន​មក​នោះ ក៏​វា​មិន​ជា​ចំណុច​ធ្វើអោយ​អ្នកចូលរួម ស្ទាក់ស្ទើរ​ក្នុង​ការចូលរួម​កម្មវិធី​នេះ​នេះឡើយ ។ ព្រោះ​អ្នកចូលរួម​ភាគច្រើន​​ផ្ដោត​សំខាន់ទៅ​លើ​ការរួបរួ​ម​ជួយ​ដល់​ម​ន្ទីរ​ពេទ្យ​និង ការអបអរ​ចំពោះ​សិទ្ធិ​នារី ព្រម​ទាំង​កីឡា​ផ្នែក​រត់ ។ នេះ​បើ​តាម​ការសម្ភាស៍​ផ្ទាល់​ពី​អ្នកចូលរួម​កម្មវិធី​។

២. ក្រុមការងារ​ទាំងមូល​សហការគ្នា​បានល្អ

អ្នកចូលរួម Couple Run មាន ​២៥០០​នាក់ ប៉ុន្តែ​ក្រុមការងារ​ដែល​រៀបចំ​កម្មវិធី​មាន​ត្រឹមតែ ៨៤​នាក់​តែ​ប៉ុន​នោះ​ដោយ​រួមបញ្ចូល ​និង​ក្រុម​យុវ​ជន​ស្ម័គ្រចិត្ត​ខេ​ត្ត​សៀមរាប ​និង​ភ្នំ​ពេញ ហើយ​ក្នុង​នោះ​ពួកគេ​បាន​ចែក​ក្រុម​តាម​ផ្នែក​ផ្សេងៗ​ មានដូចជា ក្រុម Register ក្រុម រៀបចំផ្លូវ​រត់ ក្រុម Entertainments អ្នក​សម្ដែង ក្រុម​សុវត្ថិភាព និងក្រុម First ad ។ ពួកគាត់​បាន​ចែក​ការងារ​គ្នា និង សហការគ្នា​បាន​យ៉ាង​ល្អ ដែល​ជា​មូលហេតុ​ធ្វើឲ្យ​កម្មវិធី​នេះ​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​។

៣. ការគាំទ្រ​ពី​ដៃគូ​សហការ​

Couple Run season 3 បាន​ទទួលបាន​ការគាំទ្រ​យ៉ាង​យ៉ាង​ពេញ​ទំហឹង​ពី Exclusive Partner គឺ Berroca ព្រម​ទាំង Main Sponsor គឺ Revlon និង ក្រុមហ៊ុន​ទេសចរណ៍ ពិ​ភព​រស្មី ជាមួយ​អ្នក​សហការ​ឱប​ត្ថ​ម្ភ​មានដូចជា រោង​ពុម្ព Cam-Idea រោង​ពុម្ព BOWDLER MOSSO SOMNUS ហាង​ម៉ាស្សា Charm&Charm និង Prince Finance Plc ។ ក្រុមហ៊ុន​ខាងលើ​មិន​ត្រឹមតែ​បាន​ជួយ​ជា​សម្ភារៈ និង​ថវិកា​ដល់​កម្មវិធី​នោះទេ ពួកគាត់​បាន​ចូលរួម​បង្កើត​បរិយាកាស​សប្បាយៗ​ជាច្រើន​ក្នុង​កម្មវិធី​ទៀតផង ។

៤. អ្នក​គ្រប់​គ្រង​កម្មវិធី​ដឹង​ច្បាស់​ពី​ត​ម្រូ​វ​ការ​អ្នកចូលរួម

បើ​និយាយ​ពី​កម្មវិធី​រត់​ជា​គូរ​របស់​ក្រុមហ៊ុន Watch Empire គឺជា​ការបង្កើតឡើង​ដោយផ្ទាល់​របស់លោក មុត បញ្ញា ដែល​ជា​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន ។​តាម​ការបញ្ជាក់​របស់​លោក​កន្លង​មក បាន​និយាយថា “ ថ្វី​ត្បិត Couple Run បង្កើតឡើង​ក្នុងការ​បំផុសស្មារតី​ជួយ​ដល់​គន្ធបុប្ផា រឺ អត្ថ​ន​យ័​ណាមួយ​ចំពោះ​ស​ង្គ​ម​ក៏ដោយ ក៏​ការ​រៀបចំ​ទាំងមូល​ចាំបាច់​ត្រូវ​ធ្វើអោយ​អ្នកចូលរួម​ចាំ​ច្បាស់​ពី​កម្មវិធី និង​មាន​ភាព​សប្បាយរីករាយ​ពុំ​ពុំ​អាច​បំ​ភ្លេច​បាន ។ ដូច​នេះ​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​យើង​ចាំបាច់​ត្រូវ​មាន​ការផ្លាស់ប្ដូរ​និង​បន្ថែម​ចំ​ណុ​ចមួយ​ចំ​នួន​ដែល​ធ្វើ​បរិយាកាស​កម្មវិធី​កាន់​ពិសេស “​។

នៅក្នុង​ឆ្នាំ​២០១៨រដូវ​កាល​ទី​បី​នេះ Couple Run បាន​បញ្ចូល​ការលេង​ម្សៅ​ពណ៍ ការបង្កើត​Gameឲ្យ​អ្នករត់​ត្រូវ​ឆ្លងកាត់ ព្រម​ទាំង​ការនាំ​អ្នកចូលរួម​ទាំង​អស់​ឲ្យ​មក​ចូលរួម​លេងល្បែង​កម្សាន្ត​តាម Booth របស់ Sponsor នី​មួយៗ ដែល​អាច​នីមួយៗ ដែល​អាច​ទទួល​បានកា​ដូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្មវិធី៕

ដោយ៖ ថា ម៉ាលីដា