ចិន​ ផលិត​បានអាវក្រោះបំបាំង​កាយ​ បំពាក់លើយន្តហោះចម្បាំង

  • 2018-03-14 03:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ពិសោធ​ន៍របស់ចិន បាន​ផលិត​​ “​កំពូល​វត្ថុ​ធាតុ​” ​មួយ​ប្រភេទ​ ដែល​អាច​ធ្វើ​ឲ្យ​យន្តហោះ​បំបាំង​កាយ​បាន។ នេះ​បើ​តាម​​ការ​ផ្សាយ​របស់​ទូរទស្សន៍ CCTV​ ​កាល​ពី​សប្ដាហ៍​មុន។

ស្ថានីយ​​នោះ​ មិន​បាន​​បញ្ជាក់​ថា​តើ​វត្ថុ​ដែល​ខ្លួន​បាន​ផលិត​នេះ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​អ្វី​នោះ​ទេ ប៉ុន្តែ​កាសែតក្នុងស្រុកមួយ បានទម្លាយថា វត្ថុធាតុនេះ នឹង​ត្រូវ​យក​ទៅ​បំពាក់លើ​យន្តហោះ​​ចម្បាំង​ ជា​ពិសេស​យន្តហោះ​ចម្បាំង​ប្រភេទ ​J-20។

យន្តហោះចម្បាំង J-20

ស្ថានីយ​ពិសោធ​ន៍​ដែល​មាន​ឈ្មោះ​ថា State Key Laboratory of Metamaterial Electromagnetic Modulation Technology នោះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១១ ក្រោមការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន។

​តើ​អ្វី​ទៅជា “​កំពូល​វត្ថុ​ធាតុ​” របស់​ស្ថានីយ​ពិសោធន៍​នោះ​?

​កំពូល​វត្ថុ​ធាតុ​​នោះ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា Metamaterial ដែល​ជា​ប្រភេទ​វត្ថុ​ធាតុ​ថ្មី​សម្រាប់​ផលិត​ដែក​យន្តហោះ ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេស​ខុស​ពី​ដែក​ធម្មតា​។​ វត្ថុ​ធាតុ​ប្រភេទ​នេះ​ អាច​ជះ​ផ្លាត​កាំពន្លឺ ដែលអាចធ្វើឲ្យយន្តហោះ គេចផុតពីការចាប់របស់​ប្រព័ន្ធ​រ៉ា​ដា​បាន៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ អឹុម ម៉េងស៊ាង