សប្បាយចិត្តបានស្ពានថ្មី ស៊ុន ចាន់ថុល លេងពួយបង្អួតរាងឡើងអស់ដៃ

  • 2018-03-14 03:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រីនៃ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បាន​រត់ហាត់​ប្រាណ​លើ “ស្ពានកោះប៉ែន” ថ្មី ដែល​ត្រូវសម្ពោ​ធដាក់​ឲ្យ​ប្រើប្រាស់​​ផ្លូវការនៅថ្ងៃនេះ​​។

ស្ពាននេះ ​មាន​ប្រវែង​ ៧៧៩ ម៉ែត្រ​ ទទឹង​៩,២ ម៉ែត្រ​​ស្ថិតក្នុងស្រុក​កំពង់សៀម​ ឆ្លងកាត់​ទន្លេមេគង្គ​ ទៅក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ចំណាយការសាងសង់ប្រមាណ ១៣លាន​ដុល្លារ។

​ស្ពានបេតុងថ្មីនេះ ​ត្រូវជំនួស​ឲ្យស្ពាន​ឫស្សីកោះ​ប៉ែន ​ដែល​កន្លង​មក​ប្រជាពលរដ្ឋ​តែងតែ​ឆ្លងកាត់​ និងត្រូវបង់​ថ្លៃ។ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ​ ស្ពាន​ឫស្សី​នឹង​លែង​មាន​វត្ត​មាននៅ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ហើយ​៕

ស្ពានកោះប៉ែន ថ្មី
ស្ពានឫស្សីកោះប៉ែន

អត្ថបទ៖ ស៊ិន សាវ៉េត