SM សម្រេចជោគជ័យ​ដោយក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ផលិតកម្មល្បី ២របស់​កូរ៉េ

  • 2018-03-14 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ធំ​មួយ​របស់​កូរ៉េ SM បាន​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ក្នុង​​ផលិតកម្ម​ល្បី​ចំនួន​ ២​របស់​កូរ៉េ​ដោយ​ជោគជ័យ​ហើយ។

SM ពេល​នេះ​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំផលិតកម្ម​ FNC Add Culture (ផលិតកម្ម​របស់​ FNC Entertainment) និង​ផលិតកម្ម​ Key East Entertainment។ រីឯ​ FNC នឹង​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ ២​បន្ទាប់​ពី​ SM។

តាម​រយៈការពង្រីកភាគហ៊ុន​នេះ​ ផលិតកម្ម​ដែល​ប្រជុំ​ទៅ​ដោយ​តារា​ល្បី​ SM នឹង​បង្កើន​ការ​ផលិត​ភាពយន្ត​ភាគ​ និង​កម្មវិធី​ផ្សាយ​លើ​ទូរទស្សន៍​ជា​ដើម។

តារារបស់​ផលិតកម្ម Key East

ដោយឡែក​ អ្នក​គាំទ្រ​ជា​ច្រើន​ប្រាកដ​ជា​ជ្រាប​រួច​មក​ហើយ​ ថា Key East Entertainment ជា​ជម្រក​របស់​តារា​ល្បី​ជា​ច្រើន​ដូចជា៖ Kim Soo Hyun, Han Ye Seul Park Soo Jinនិង ​Uhm Jung Hwa, Woo Do Hwan, Kim Hyun Joong ហើយ​ក៏​ជា​ទ្រនំ​របស់​តារាចម្រៀង​ដែល​វិវត្ត​ខ្លួន​ជា​តារា​សម្ដែង​ដូចជា Sohee និង​ Son Dam Bi និង​តារា​ផ្សេង​ទៀត​ជា​ច្រើន៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី