ជនជាតិ​​អាស៊ី​ហ៊ាន​ដាក់តម្លៃ​កប់ ដេញ​ថ្លៃ​បាន កាមេរ៉ា Leica ផលិត​តាំង​ពី ៩៥ ឆ្នាំ​មុន

  • 2018-03-15 03:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ដេញ​ថ្លៃ WestLicht ក្នុង​ទីក្រុង Vienna ប្រទេស​អូទ្រីស​កាល​ពី​ថ្ងៃ​ទី ១០ មិនា ប្រភេទ​កាមេរ៉ា​ Leica ជំនាន់​ដំបូង​ម៉ូឌែល 0-Series បាន​បញ្ចប់​ការ​ដេញ​ថ្លៃ​ក្នុង​រយៈ​ពេល ៤៥ វិនាទី ជាមួយ​តម្លៃ ២,៩៦ លាន​ដុល្លារ ។ ឆ្លង​កាត់​អ្នក​ដេញ​ថ្លៃ​ជុំវិញ​ពិភពលោក​ជា​ច្រើន​រូប ទាំង​នៅ​ក្នុង​ទីតាំង​ផ្ទាល់​និង​បញ្ជា​តាម​ទូរសព្ទ ដោយឡែក​បុគ្គល​ជោគជ័យ​ទិញ​បាន​កាមេរ៉ា​នេះ​គឺ​ស្ថិត​ក្នុង​តំបន់​អាស៊ី តែ​ពុំ​បាន​បង្ហើប​អត្តសញ្ញាណ។

​Leica 0-Series ផលិត​ត្រឹម ២៥ គ្រឿង​ក្នុង​ឆ្នាំ ១៩២៣ នៅ​ប្រទេស​អាល្លឺម៉ង់ ស្រប​ពេល ១២ គ្រឿង​គេ​ប្រទះ​ឃើញ​នៅ​ទល់​សព្វថ្ងៃ ហើយ​មាន​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​ដែល​រក្សា​សភាព​តួ​ខ្លួន​នៅ​ល្អ។

អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​ដេញ​ថ្លៃ​បញ្ជាក់​កាល​ពី​ចុង​សប្ដាហ៍​ដូច្នោះ​ថា៖ "កាមេរ៉ា​ដែល​ប្រកាស​ឲ្យ​ដេញ​ថ្លៃ​នៅ​រក្សា​សភាព​ដើម ដោយ​អំឡុង​ឆ្នាំ ១៩២៣ លោក Emst Leitz បាន​ផលិត​ម៉ាក​នេះ ២៥ គ្រឿង ប៉ុន្តែ​សព្វថ្ងៃ​សល់​តែ ៣ គ្រឿង​ប៉ុណ្ណោះ​ដែល​នៅ​មាន​តួ​ខ្លួន​អាច​យក​ជា​ការ​បាន"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម