ពិត​ជា​សែន​ប្លែក! ដែល​ឃើញ​អាជ្ញាកណ្ដាល​យក​មែក​ឈើ​ធ្វើ​ជា​ទង់ Offside ទេ?

  • 2018-03-14 12:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ​ លោក​អ្នក​តែង​ឃើញ​ហើយ ទង់​របស់​អាជ្ញាកណ្ដាល​ដើម្បី​ធ្វើ​ការ​លើក​ពេល​បាល់​ក្រៅ​តំបន់​ល្បែង (Offside)។ ​ទង់​នេះ​ ច្រើន​​មាន​ពណ៌​លឿង និង​ពណ៌​ក្រហម ហើយ​មាន​ដង​ធ្វើ​ពី​ជ័រ ។

រូប Screenshot ចេញពី គណនី​ផ្លូវការ Twitter របស់​លោកមន្ត្រី Dominic Chimhavi

ទោះ​ជា​យ៉ាង​ណា កាល​ពី​ពេល​ថ្មីៗ នេះ ​មន្ត្រី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក​ខាង​ត្បូង​ លោកDominic Chimhavi បាន​បង្ហោះ​រូប​មួយ​អំពី​អាជ្ញា​កណ្ដាល​មួយ​រូប បាន​ប្រើ​មែក​ឈើ​ដើម្បី​ធ្វើ​ជា​ទង់ Offside។

លោក​មន្ត្រី​រូប​នេះ បាន​បង្ហោះ​ក្នុង​គណនី Twitter របស់​ខ្លួន​ នូវ​រូប​ថត​មួយ​សន្លឹក​អំពី ផ្នែក​ខាង​ក្រោយ​របស់​បុរស​ម្នាក់​បាន​កាន់​មែក​ឈើ និង​បុរស​មួយ​រូប​ទៀត​ដែល​ស្ថិត​ក្នុង​ឯកសណ្ឋាន​ក្រុម​បាល់ទាត់​មួយ។ លោក​បាន​សរសេរ​ខាង​ក្រោម​នោះ​ថា រូប​បុរស​កាន់​មែក​ឈើ​នេះ​ គឺ​ជា​រូប​របស់​អាជ្ញាកណ្ដាល​មួយ​រូប ដែល​ប្រើ​ប្រាស់​មែក​ឈើ ធ្វើ​ជា​ទង់ Offside ក្នុង​ការប្រកួត​លីគ​មួយ​នៅ​ប្រទេស​ កេនយ៉ា។

យ៉ាងណាក្ដី បើ​តាម​ការ​មើល​មតិ​ខាង​ក្រោមរូប ឃើញ​ថា មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​ច្រើន​។ អ្នក​លេង​ Twitter ខ្លះ​បាន​បដិសេធ​ការ​អះអាង​របស់​មន្ត្រី ដែល​ថា​រូប​ថត​នេះ ត្រូវ​បាន​ថត​បាន​នៅ​ប្រទេស​កេនយ៉ា ខណៈ​ខ្លះ​ទៀត​បាន​ចោទ​ជា​សំណួរ​ ស្ដី​ពី​ភាព​ម៉ឺង​ម៉ាត់​នៃ​វិស័យ​បាល់ទាត់​អាជីព​ក្នុង​ប្រទេស​មួយ​នេះ៕

អត្ថបទ៖ ហ៊ីម រស្មី