ភ្ញាក់ផ្អើល! ប្រវត្តិអគារបារាំងនៅភ្នំពេញឈ្មោះ“No Problem Cafe” ត្រៀមប្រែរូបរាងថ្មី
- 2018-03-15 02:11:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ប្រវត្តិអគារបារាំងនៅភ្នំពេញឈ្មោះ“No Problem Cafe” ត្រៀមប្រែរូបរាងថ្មី
ចន្លោះមិនឃើញ
សំណង់អគារបារាំងចំណាស់មួយ ធ្លាប់ជាអតីតហាងកាហ្វេដ៏ល្បីនាអំឡុងពេលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ៊ុនតាក់)ចូលមកប្រទេសកម្ពុជារវាងពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤ នាពេលឆាប់ៗខាងមុខ អគារមួយនេះនឹងក្លាយជាជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅចំកណ្ដាលបេះដូងទីក្រុងភ្នំពេញ។
សំណង់អគារដែលបានលាបពណ៌លឿងនោះស្ថិតនៅតាមផ្លូវលេខ១៧៨ នៅចំហៀងនៃសារមន្ទីរជាតិ ត្រូវបានគេសាងសង់ជាលក្ខណៈវីឡាបែបរាជវង្ស គឺជាអតីតហាងកាហ្វេដ៏ល្បីមួយដែលមានឈ្មោះថា No Problem Cafe ។ ក្រោយមកម្ចាស់ហាងកាហ្វេ បានដាក់លក់ដី និងសំណង់អគារទាំងស្រុងឲ្យក្រុមហ៊ុនបរទេសមួយក្នុងតម្លៃប្រមាណ ១៤លានដុល្លារ ដើម្បីសាងសង់អគារថ្មី។ បើតាមចេញផ្សាយរបស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍។
យ៉ាងណាមិញ គម្រោងរុះរើអគារបារាំងមិនសម្រេច ព្រោះពលរដ្ឋ និងអ្នកជំនាញអចលនទ្រព្យស្នើឲ្យថែរក្សា និងអភិរក្ស ដោយបានយកធ្វើជាកន្លែងដាក់តាំងបង្ហាញគំនូរសិល្បៈនិងត្រូវបានគេប្រើជាការិយាល័យសម្រាប់មូលនិធិអចលនទ្រព្យបារាំងនៅកម្ពុជា។
បច្ចុប្បន្នក្រុមហ៊ុន Chip Mong Group បានក្លាយម្ចាស់កម្មសិទ្ធ អភិវឌ្ឍជាអគារនេះទៅជាសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency ដោយគម្រោងនេះបានកំណត់មិនរុះរើសំណង់អគារបារាំងនោះឡើយ។
គម្រោងសណ្ឋាគារលំផ្កាយ៥នេះ មានតម្លៃ ១០០លានដុល្លារអាមេរិក កម្ពស់ ១៤ជាន់ ជាគម្រោងទីមួយរបស់ Hyatt Hotels Corporation ដែលនឹងត្រូវលេចរូបរាងឡើងនៅកម្ពុជា។ ការរចនា និងការគ្រប់គ្រងក្នុងសណ្ឋាគារ នឹងត្រូវបានអនុវត្តតាមស្ដង់ដាររបស់ក្រុមហ៊ុនអាមេរិក Hyatt Hotels Corporation៕