មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទីតាំងឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ
- 2025-02-03 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទីតាំងឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រុមការងារយុវជនស្ម័គ្រចិត្ត ទFestival និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជាឆ្នាំទី១ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា” ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) (ត្រង់ចំណុចចាប់ពីរង្វង់មូលនាគព័ន្ធ មកដល់អតីតព្រះរាជដំណាក់ និងអតីតព្រលានយន្តហោះ) ខេត្តកំពង់ស្ពឺ។
បុណ្យភ្នំ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ និងលក្ខណៈគន្លឹះដូចខាងក្រោម៖
ក. ប្រពៃណីបុណ្យភ្នំ៖ កម្មវិធីដ៏មានអត្ថន័យនេះមានគោលដៅផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយ អំពីពិធីប្រពៃណីខ្មែរ ដែលមានរួមបញ្ចូលការគោរពព្រះម៉ែធរណី (នាងគង្ហីង) ការសម្តែងសិល្បៈ តន្ត្រីប្រពៃណី វប្បធម៌ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែររបស់យើង។ ពិធីប្រពៃណីខ្មែរនេះត្រូវបានសិក្សាយ៉ាងស៊ីជម្រៅ និងរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញជូន និងទាក់ទាញការចូលរួមយ៉ាងសកម្មពីយុវជន និងសាធារណៈជនទាំងឡាយ ដែលអញ្ជើញចូលរួមក្នុង មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡា “បុណ្យភ្នំ” ដើម្បីចូលរួមផ្វព្សផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ និងទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគីរីរម្យ ដែលជាចំណែកចូលរួមអភិរក្សឧទ្យានជាតិកម្ពុជាយើង។
ខ. កីឡាបុណ្យភ្នំ៖ កម្មវិធីប្រកួតកីឡាមានគោលដៅជំរុញឥទ្ធិពលជាវិជ្ជមានដល់យុវជនក្នុងការអភិវឌ្ឍរាងកាយ ផ្លូវចិត្ត និងចូលរួមក្នុងសកម្មភាពសង្គម។ កម្មវិធីប្រកួតប្រជែងរួមមាន កីឡាបាល់ទះ កីឡាប៉េតង់ ការរត់ពាក់កណ្តាលម៉ារ៉ាតុង ល្បែងប្រជាប្រិយខ្មែរ។ សម្រាប់កីឡាបាល់ទះ និងកីឡាប៉េតង់ បែងចែកជាពីរប្រភេទ គឺថ្នាក់វិទ្យាល័យ និងមហាជន។ សម្រាប់កីឡាករ និងកីឡាការនីដែលទទួលបានជ័យលាភីក្នុងវិទ្យាល័យ និងត្រូវបន្តការប្រកួតធំ ក្នុង មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡា “បុណ្យភ្នំ” នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ។ បន្ថែមពីនេះដើម្បីជំរុញការផ្សព្វផ្សាយអំពីបរិស្ថានធម្មជាតិនៃឧទ្យានជាតិ គីរីរម្យ ខេត្តកំពង់ស្ពឺ មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡា បុណ្យភ្នំ រៀបចំការប្រកួតប្រជែងថតរូប និងភាពយន្តខ្នាតខ្លីដើម្បីឲ្យអ្នកចូលរួមស្រលាញ់រូបភាពអាចថតយកសម្រស់ធម្មជាតិនៃឧទ្យានជាតិគីរីរម្យ និងខេត្តកំពង់ស្ពឺ ដើម្បីបន្តផ្សព្វផ្សាយអំពីបរិស្ថានធម្មជាតិដ៏អស្ចារ្យរបស់កម្ពុជា។
ជាមួយគ្នានេះផងដែរ សម្រាប់កីឡាមហាជន មានដូចជា រត់ម៉ារ៉ាតុង ប្រកួតប៉េតង់ ប្រកួតបាល់ទះ និងជិះម៉ូតូធំផ្សងព្រេង អ្នកចូលរួមទាំងអស់អាចចុះឈ្មោះជាមុន (មានតំណភ្ជាប់ (link) ខាងក្រោមនេះ។
គ. ជំរំអាហារបុណ្យភ្នំ៖ ការរៀបចំជំរំអាហារសម្រាប់លើកស្ទួយអាហារ ភេសជ្ជៈ បង្អែម នំនែកដ៏ឈ្ងុយឆ្ងាញ់របស់ខ្មែរ មានអមដោយការប្រគំតន្ត្រីបែបស្រទន់តាមបែបធម្មជាតិ រួមទាំងការតុបតែងលម្អដែលសាកសមនឹងបរិយាកាសនៅតំបន់ភ្នំ ដែលផ្តល់ជូនអ្នកចូលរួមនូវអារម្មណ៍រីករាយស្រស់ថ្លា សន្តិសុខសុវត្ថិភាព និងស្រលាញ់នូវបរិស្ថានធម្មជាតិ ហើយរួមគ្នាថែរក្សាបរិស្ថានធម្មជាតិ និងម្ហូបអាហារខ្មែរ។
ឃ. តន្ត្រីបុណ្យភ្នំ៖ ការរៀបចំការប្រគំតន្ត្រីដែលផ្តល់ការកម្សាន្តជូនអ្នកចូលរួមទាំងអស់ ដែលបង្កើតបរិយាកាសរីករាយជាមួយធម្មជាតិ និងតន្ត្រីសម័យ ហើយរួមគ្នាផ្សព្វផ្សាយអំពីភាពស្រស់ត្រកាលនៃបរិស្ថានធម្មជាតិ តាមរយៈការថែរក្សាបរិស្ថានធម្មជាតិ និងសិល្បៈ។
មកលេងកម្សាន្ត និងបោះតង់នៅ បុណ្យភ្នំ ទាំងអស់គ្នា “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថាន ធម្មជាតិរបស់កម្ពុជា” នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) នៅឧទ្យានជាតិ គីរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយ ប្រកួតកីឡា ម្ហូបអាហារ តន្ត្រី បោះតង់ និងការតុបតែងជាច្រើនរាប់មិនអស់តាមដងផ្លូវដ៏ស្រស់ស្អាត។ បុណ្យភ្នំ ទទួលបានការឧបត្ថម្ភធំដោយ Ganzberg, Boostrong, IDOL Drink, Freshy Juice។
តោះៗ “អូន ៥ម៉ឺនរៀល បង ៥ម៉ឺនរៀល យើងទៅលេង បុណ្យភ្នំ”។
សម្រាប់ព័ត៌មានជួលស្តង់ក្នុងព្រឹត្តិការណ៍ សូមទាក់ទងមក៖ 096 98 88 919 ឬ 069 547 890 ឬ 010 545 074
សម្រាប់ព័ត៌មានវត្ថុអនុស្សាវរីយ៍ បុណ្យភ្នំ សូមទាក់ទងមក៖ 093 778 021
ឥឡូវនេះមកសាកបទពិសោធន៍ថ្មី ទៅគីរីរម្យ រត់ម៉ារ៉ាតុង ប្រកួតប៉េតង់ ប្រកួតបាល់ទះ និងជិះម៉ូតូធំផ្សងព្រេងម្ដងមើល
កក់សំបុត្រឥលូវនេះ៖
App: https://onelink.to/bookmeplus
Website: https://www.bookme.plus/t/events/bon-phnom-2025
TikTok: bonphnom
Instagram: bonphnom
Facebook: bonphnomcambodia
Telegram Channel: bonphnom