អាណិត​ណាស់! Dua Lipa លុប​ចោល​ការ​ប្រគំ​តន្ត្រី​ដោយ​សារ​តែ​បញ្ហា​១

  • 2018-03-15 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Dua Lipa បាន​សម្រេច​ចិត្ត​លុប​ចោល​ការ​សម្ដែង​របស់​ខ្លួន​ ដោយ​សារ​តែ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក។

ម្ចាស់​បទ "New Rules” រូប​នេះ​បាន​ធ្វើ​ដំណើរ​ជាមួយ​តារា​ចម្រៀង Bruno Mars សម្រាប់​ការ​ប្រគំ​តន្ត្រី 24k Magic World Tour តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៧​។ តារា​រូប​នេះ​មាន​កាលវិភាគ​សម្ដែង​កាល​ពី​យប់​ថ្ងៃ​ទី​១៤​ម្សិល​មិញ​នេះ​​នៅ ទីក្រុងBrisbane ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​ដោយ​សារ​តែ​នាង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក​ដោយ​សារ​នាង​ទើប​តែ​ដក​ថ្គាម​ទាល់ ដូច្នេះ​ហើយ​ទើប​​នាង​លុប​ចោល​ការ​សម្ដែង​នៅ​នាទី​ចុង​ក្រោយ។

Lipa បាន​សុំ​អភ័យ​ទោស​ចំពោះ​ការ​ខក​ខាន​សម្ដែង​នេះ ដោយ​បង្ហោះ​វីដេអូ​មួយ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter។ នាង​ក៏​បាន​សរសេរ​ដូច្នេះ​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​ការ​ចូលរួម​សម្ដែង​តន្ត្រី​ទេសចរណ៍​នេះ​ និង​ពិត​ជា​អាក់​អន់​ចិត្ត​ណាស់​ដែល​មាន​បញ្ហា​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​សម្ដែង​មិន​បាន​ ប៉ុន្តែ​សង្ឃឹម​ថា​ខ្ញុំ​​នឹង​ឆាប់​ជា​ពី​ការ​ឈឺ​ចាប់​នេះ​ និង​ត្រលប់​មក​វិញ​ឲ្យ​កាន់​តែ​ឆាប់។ អរគុណ​ណាស់​ចំពោះ​ការ​យោគយល់​របស់​អ្នក​ទាំង​អស់​គ្នា៕"

វីដេអូ Dua Lipa សម្ដែង​បទ "IDGAF"៖

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី