រឿងរ៉ាវ​ដែល​អ្នក​គួរ​ដឹង​សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Champions League

  • 2018-03-15 06:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​ចប់​សព្វ​គ្រប់​ត្រឹម​យប់​មិញ​ក្នុង​នោះ​ក្រុម​ចំនួន​៨​មក​ពី​៤​ប្រទេស​ផ្សេង​គ្នា​បាន​ឡើង​ទៅ​វគ្គ​បន្ត។ សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Sabay សូម​ផ្ដល់​ព័ត៌មាន​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង៖

១. ក្រុម​ដែល​មាន​កៅអី​ទៅ​វគ្គ​បន្ត៖​

ក្រុម​មក​ពី​អេស្ប៉ាញ​មាន​៣​លើស​គេ​ដូចជា Real Madrid, Barcelona និង​ Sevilla, អង់គ្លេស​មាន​ Liverpool និង​ Manchester City, អ៊ីតាលី​មាន​ Juventus និង​ Roma ខណៈ​អាល្លឺម៉ង់​មាន​ Bayern Munich។

២. ទីតាំង​ និង​ថ្ងៃ​ចាប់​ឆ្នោត៖

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​មិនា​ ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច​ម៉ោង​កម្ពុជា។ ទីតាំង​គឺ​នៅ​ទីស្នាក់ការ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ ស្ថិត​ក្នុង​ទីក្រុង​ Nyon ប្រទេស​ស្វីស។

៣. មើល​ការ​ផ្សាយ​ផ្ទាល់៖

អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​ចាប់​ឆ្នោត​នៅ​លើ​គេហទំព័រ​ UEFA.Com និង​លើ​ទំព័រ​ Facebook & Twitter ផ្លូវការ​របស់​ UEFA។

៤. ដំណើរ​ការ​ចាប់​ឆ្នោត៖

នៅ​វគ្គ​នេះ​ក្រុម​ទាំង​៨​សុទ្ធ​តែ​អាច​ប៉ះ​គ្នា​បាន​ បើ​ទោះ​ជា​មក​ពី​ប្រទេស​តែ​មួយ​ក៏​ដោយ។ ឧទាហរណ៍៖ Liverpool អាច​ប៉ះ​ Manchester City ហើយ​ Real Madrid អាច​ប៉ះ Barcelona។

៥. កាល​បរិច្ឆេទ​ប្រកួត៖

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣/៤ ខែ​មេសា​ ឆ្នាំ​២០១៨ ហើយ​ជើង​ទី​ពីរ​គឺ​នៅ​ថ្ងៃ​ទី​ ១១/១២ ខែ​មេសា​ ឆ្នាំ​២០១៨៕

ប្រភព៖ Wikipedia   ប្រែសម្រួល៖ វីរ័ត្ន