បេក្ខជន​ American Idol ម្នាក់​​ខំរក្សា​ស្នាមថើបដំបូងជូន​មនុស្ស​ពិសេស តែ​ត្រូវ Katy ឆក់បាត់ (វីដេអូ)

  • 2018-03-15 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​​ដ៏​​​តឹងតែងមួយ​បាន​កើត​​ឡើង នៅ​ពេល​ដែល​តារា​ចម្រៀង Katy Perry ​សម្រេច​ចិត្ត​ថើប​បេក្ខជន​មួយ​រូប​ក្នុង​កម្មវិធី "American Idol” ក្រោយ​បុរស​រូប​នោះ​និយាយ​ថា​លោក​មិន​ធ្លាប់​ថើប​នារី​ណា​ម្នាក់​​ពី​មុន​មក​ទេ។

ស្រប​ពេល​ដែលរឿង​ដែល​បាន​កើត​ឡើង​មួយ​ អាច​ជា​ក្ដី​ស្រមៃ​របស់​បុរស​ៗ​ជា​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​កំលោះ​ម្នាក់​ឈ្មោះ Benjamin Glaze បែរ​ជា​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដែល​ម្ចាស់​បទ "California Gurls” ​ឆក់យក​ស្នាម​ថើប​ដំបូង​របស់​លោក។ មូលហេតុ​ ក៏​ព្រោះ​លោក​​ចង់​រក្សា​វា​ទុក​សម្រាប់​មនុស្ស​ពិសេស​។

តាម​រយៈ​វីដេអូ​អំឡុង​ពេល​​សម្ភាសន៍ តារា​ចម្រៀង Luke Bryan បាន​សួរ​ទៅ​កាន់ Benjamin ថា​ធ្លាប់​បាន​ថើប​នរណា​​ពី​មុន​មក​​ទេ? បេក្ខជន​រូប​នោះ​បាន​ឆ្លើយ​ថា​ ខ្លួនមិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ពី​មុន​មក​ទេ។ ក្រោយ​ពី​ឮ​ចម្លើយ​បែប​នេះ តារា​ចម្រៀង Katy Perry ក៏បាន​​ហៅ​បេក្ខជន​រូប​នោះ​មក​ជិត និងបង្ខំ​ឲ្យ​ថើប​នាងទៀត។

ក្រោយ​ពី​ចប់​កម្មវិធី លោក​ Benjamin Glaze បាន​ប្រាប់វិបសាយ New York Times ថា៖ "ខ្ញុំ​មិន​សូវ​ជា​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ។ ខ្ញុំ​ចង់​រក្សា​ស្នាម​ថើប​នេះ​​សម្រាប់​ស្នេហា​ដំបូង​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​វា​ក្លាយ​ជា​រឿង​ពិសេស។ ខ្ញុំ​គួរ​តែ​ឆ្លើយ​ថា​ 'ទេ' នៅ​ពេល​នាង​​សួរ​ខ្ញុំ​ថា 'លោក​​អាច​ថើប​ខ្ញុំ​ទេ?'។ ខ្ញុំ​ដឹង​ច្បាស់​ថា​មនុស្ស​ប្រុស​ផ្សេង​អាច​​នឹង​ចូលចិត្ត​វា ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ធំធាត់​ជាមួយ​គ្រួសារបែប​រម្យទម ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​មិន​ល្អ​ភ្លាម​ៗ​ដែរ។ ខ្ញុំ​ចង់​ឲ្យ​ស្នាម​ថើប​ដំបូង​របស់​ខ្ញុំ​​ក្លាយ​ជា​ស្នាម​ថើប​ដ៏​មាន​ន័យ"៕

ទស្សនា​វីដេអូខាងក្រោម៖

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី