S8/S8Plus ថ្មី​និង​មួយ​ទឹក​ ហាងឆេង​ខុស​គ្នា​យ៉ាង​ណា​នៅ​​ព្រឹក​នេះ

  • 2018-03-16 02:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល Galaxy S9/S9Plus ចេញ​លក់​ភ្លាម​ Samsung បាន​ដាក់​ឲ្យ​កុម្ម៉ង់​សម្រាប់អ្នកគាំទ្រ​ទូរសព្ទ​ជំនាន់​ចុងក្រោយ​​នេះ។

តែ​បើមើល​​ទូរសព្ទ​មុន​មួយ​ជំនាន់ S8/S8Plus ក៏​នៅ​តែ​មានសកម្មភាព​ទិញ​ដូរ​ច្រើន​តាមហាង​នានា​ទាំង​ថ្មី​និង​មួយ​ទឹក ដោយ​ដាក់តម្លៃ​​ខុសៗគ្នា។

មើល​តម្លៃ​ S8/S8Plus ដាក់​លក់​តាម​ហាង​ព្រឹក​នេះ​៖

  • នៅ​ហាង សៀង លីន

Galaxy S8 ថ្មី តម្លៃ​ប្រហែល ៧០០ ដុល្លារ S8Plus មាន​តម្លៃ​ប្រហែល ៨០០ ដុល្លារ។ មួយ​ទឹក​វិញ​ Galaxy S8 តម្លៃ​ប្រហែល ៥៣០ ដុល្លារ និង Galaxy S8Plus តម្លៃ​ប្រហែល ៦៦០ ដុល្លារ។

  • នៅ​ហាង អាន ឆែ

Galaxy S8 ថ្មី ​តម្លៃ​ប្រហែល ៧០៩ ដុល្លារ និង Galaxy S8Plus តម្លៃ​ប្រហែល ៨១៩ ដុល្លារ។ មួយ​ទឹក Galaxy S8 តម្លៃ​ប្រហែល ៤៧០ ដុល្លារ និងGalaxy S8Plus តម្លៃ​ប្រហែល ៦១០ ដុល្លារ។

  • នៅ​ហាង គួង អីុ

Galaxy S8 ថ្មី អស់​ស្តុក និង Galaxy S8Plus តម្លៃ​ប្រហែល ៨០៩ ដុល្លារ។ មួយ​ទឹក Galaxy S8 តម្លៃ​ប្រហែល ៥០០ ដុល្លារ និង Galaxy S8Plus តម្លៃ​ប្រហែល ៦០០ ដុល្លារ។

  • នៅ​ហាង សុខ លី

Galaxy S8 ថ្មី អស់​ស្តុក និង Galaxy S8Plus តម្លៃ​ប្រហែល ៨០៩ ដុល្លារ។ Galaxy S8 មួយ​ទឹក អស់​ស្តុក និង Galaxy S8Plus តម្លៃ​ប្រហែល ៥៨០ ដុល្លារ។

  • នៅ​ហាង ថៃ សេង

Galaxy S8 ថ្មី អស់​ស្តុក និង Galaxy S8Plus តម្លៃ​ប្រហែល ៧២៩ ដុល្លារ។ មួយ​ទឹក Galaxy S8 អស់​ស្តុក និង Galaxy S8Plus តម្លៃ​ប្រហែល ៦២០ ដុល្លារ។

  • នៅ​ហាង អៀង សុខហៀង

Galaxy S8 ថ្មី តម្លៃ​ប្រហែល ៧៣៩ ដុល្លារ និង Galaxy S8Plus មាន​តម្លៃ​ប្រហែល ៨១៩ ដុល្លារ។

Galaxy S8 តម្លៃ​ដាក់​លក់​កាល​ពាក់​កណ្ដាល​ខែកុម្ភៈ ប្រហែល ៧៣៩ ដុល្លារ និង Galaxy S8Plus ប្រហែល ៨១៩ ដុល្លារ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អាន​អត្ថបទ​​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី