ចៃដន្យ​ធ្វើ​បាត់ iPhone អាច​រក​ឃើញ​ស្រួល បើ​អ្នក​ចេះ​វិធី​ការពារ​ទុក​ជា​មុន

  • 2018-03-16 01:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ឧស្សាហ៍​ភ្លេច​ញឹកញាប់ រហូត​ថ្លោះធ្លោយ​មិន​ដឹង​ថា​ខ្លួន​ច្រឡំ​ដៃ​ទុក​ទូរសព្ទ​នៅ​ទីណា។ ប្រភេទ​ឧបករណ៍ iOS មាន​មុខងារ​ពិសេស​មួយ​ឲ្យ​ឈ្មោះ Find My iPhone ឆ្លង​កាត់​ការ​ប្រើប្រាស់ iCloud អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ងាយ​ស្រួល​ស្វែង​រក​ទូរសព្ទ​ដែល​បាត់ តាម​រយៈ​ជំហាន​ដូច​ខាង​ក្រោម។

១.ការ​ប្រើប្រាស់ Find My iPhone លើ​ទូរសព្ទ​ឬ​កុំព្យូទ័រ:

ផ្តល់​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់ iPhone ដែល​បាត់​ទោះ​ម៉ាស៊ីន​កំណត់​ជាប់ Muted ឬ​បិទ​សំឡេង​រោទ៍ ក៏​យើង​​អាច​បញ្ជា​ឲ្យ​ឧបករណ៍​បន្លឺ​សំឡេង​ចេញ​មក​បាន ប៉ុន្តែ​ជា​ដំបូង​អ្នក​ត្រូវ​ចូល​ទៅ Settings > Apple ID > iCloud (វាយ​បញ្ចូល​គណនី) ហើយ​ដំណើរការ​មុខងារ Find My iPhone មុន​ពេល​ឧបករណ៍​ត្រូវ​បាត់​ដោយ​ចៃដន្យ។

អ្នក​អាច​ភ្ជាប់​គណនី​កម្មវិធី​នេះ​ទៅ​លើ​ឧបករណ៍​ដទៃ​មួយ​ផ្សេង​ទៀត ករណី iPhone របស់​អ្នក​បាត់ ហើយ​មើល​ត្រង់​ពាក្យ​ថា Play Sound ភ្លាម​នោះ​ឧបករណ៍​ដែល​បាត់​នឹង​បន្លឺ​សំឡេង​ឡើង (ដំណើរការ​បាន​តែ​ក្នុង​លក្ខខណ្ឌ iPhone ដែល​បាត់​នៅ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត Wi-Fi ឬ 4G)។

យ៉ាងណាមិញ​ករណី​អ្នក​មាន​ iPhone តែ​មួយ​គ្រឿង នោះ​ការ​ប្រើប្រាស់​លើ​កុំព្យូទ័រ​ក៏​គាំទ្រ​ដូច​គ្នា ដោយ​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ https://www.icloud.com រួច​វាយ​បញ្ចូល​គណនី Apple ID ឬ iCloud ដែល​ធ្លាប់​កំណត់​លើ iPhone ដែល​បាត់។

កាន់​តែ​ងាយ​ស្រួល​អ្នក​អាច​ដឹង​ឧបករណ៍​នោះ​កំពុង​ភ្ជាប់​ទៅ​អ៊ីនធឺណិត​ឬ​អត់ វា​មាន​សញ្ញា​មូល​ពណ៌​បៃតង​ជា​សម្គាល់។ បន្ទាប់​ចុច​យក​ពាក្យ Play Sound ដូច​រៀបរាប់​ខាង​លើ។

ចំពោះ​មុខងារ Lost Mode ចាំ​បាច់​នៅ​ពេល​ឧបករណ៍​ដែល​បាត់​កំពុង Offline ឬ​នៅ​ដៃ​ជន​ណា​ម្នាក់ នោះ​អ្នក​ក៏​អាច​សរសេរ​ជា​សារ​មួយ ភ្ជាប់​លេខ​ទូរសព្ទ​នៅ​ក្នុង​ដៃ​អ្នក​ផ្ទាល់ ហើយ​សារ​នឹង​លោត​ស្វ័យប្រវត្តិ​ទៅ​លើ​ផ្ទៃ Lockscreen នៃ​ឧបករណ៍​ពេល​បាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​វិញ ក្នុង​ករណី​នេះ​បើ​អ្នក​រើស​បាន​មាន​ចិត្ត គេ​អាច​នឹង​ទំនាក់ទំនង​មក​កាន់​អ្នក តែ​បើ​អត់​ក៏​ពួក​គេ​ពុំ​មាន​សិទ្ធ​ប្រើ ព្រោះ​ទូរសព្ទ​នោះ​ជាប់ iCloud របស់​អ្នក​ហើយ។

២.ការ​ប្រើ Find My iPhone លើ Apple Watch:

នាឡិកា​ឆ្លាតវៃ​របស់ Apple មិន​ត្រឹម​តែ​សំខាន់​លើ​មុខងារ​តាមដាន​សុខភាព​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​អាច​ប្រើ​ជា​ឧបករណ៍​ស្វែងរក​ទូរសព្ទ​ដែល​បាត់​បាន​ដូច​គ្នា។ ងាយ​ស្រួល​បំផុត​ដោយ​អ្នក​គ្រាន់​អូស​ចូល​ទៅ​កាន់​ផ្ទៃ Control Center ហើយ​ចុច​លើ​សញ្ញា​ទូរសព្ទ (ដូច​បង្ហាញ​ក្នុង​រូប) ភ្លាម​នោះ iPhone ដែល​បាត់​នឹង​បន្លឺ​សំឡេង​ឡើង។

៣.ចំណេះដឹង​បន្ថែម:

ថ្វី​បើ​ Find My iPhone ផ្តល់​ប្រយោជន៍​សំខាន់​ដល់​អ្នក​ប្រើប្រាស់ ផ្ទុយ​ទៅ​វិញ​ក៏​មាន​គុណ​វិបត្តិ​នៅ​ពេល​ម្ចាស់​ឧបករណ៍​ភ្លេច​កូដ​សម្ងាត់​គណនី Apple ID ឬ iCloud ខ្លួន​ឯង ត្រង់​ចំណុច​នេះ Sabay ចង់​ដាស់តឿន​ឲ្យ​អ្នក​រាល់​គ្នា​មុន​កំណត់​ខាង​លើ អ្នក​គួរ​តែ​ដឹង​ច្បាស់​ពី​កូដ​សម្ងាត់ Mail ដើម, ចម្លើយ​នៃ Security Question ក៏​ដូច​ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត នៅ​ពេល​បង្កើត ជៀសវាង​មាន​បញ្ហា Error ឬ​ចាំ​បាច់​ត្រូវ Reset Password បែប​ណា​នោះ ក៏​យើង​នៅ​មាន​ផ្លូវ​ដោះស្រាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី