កាន់​តែ​ទំនើប! កក់​តារាង​លេង​បាល់​សោះ សុទ្ធ​តែ​មាន App ទៀត​ឥលូវ

  • 2018-03-16 07:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Booksgoal ទើប​តែ​បញ្ចេញ​កម្មវិធី​ថ្មី​មួយ ដោយ​អាច​កក់​តារាង​បាល់​សឹង​តែ​ទាំង​អស់​នៅ​ក្រុង​ភ្នំពេញ ដោយ​មិន​ត្រឹមតែ​មិន​ត្រូវ​ចំណាយ​បន្ថែម​ផ្សេងៗ​ហើយ ថែម​ទាំង​បាន​ការ​បញ្ចុះ​តម្លៃ​ទៀត​ផង (សម្រាប់​តារាង​ខ្លះ) រាល់​ពេល​កក់​តាម App ម្ដងៗ។

លោក ធុល សារ៉ាវុធ អ្នក​ចាត់​ការ​ទូទៅ Booksgoal បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ “យើង​ធ្លាប់​ជួប​បញ្ហា​ច្រើន​រឿង​កក់​តារាង​លេង​បាល់​កន្លង​មក។ ពេល​ខ្លះ​តេ​ទៅ​ចង់ ១០តារាង​អី​អត់​ទាន់​មាន​ផង ជា​ហេតុ​ធ្វើ​ឲ្យ​យើង​រួមគ្នា​ចាប់​ផ្ដើម​គំនិត​បង្កើត​កម្មវិធី​នេះ​ឡើង ជួយ​សម្រួល​ដល់​អ្នក​លេង​បាល់​ទាត់"។

អ្នក​អាច Downloadកម្មវិធី​នេះ ដោយ​ឥត​គិត​ថ្លៃ លើ​ទូរសព្ទ Android និង iOS ហើយ​ដើម្បី​កក់ អ្នក​គ្រាន់​តែ​រើស​តារាង រើស​ថ្ងៃ-ម៉ោង​លេង ភេសជ្ជៈ បំពេញ​ឈ្មោះ និង​លេខ​ទូរសព្ទ​ជា​ការ​ស្រេច។ ក្រោយ​មក​ក្រុម​ការងារ Booksgoal នឹង​ទូរសព្ទ​មក​បញ្ជាក់​ពី​ការ​កក់​របស់​អ្នក។

អ្នក​ចាត់​ការ​ខាង​លើ​បន្ថែម​ថា៖ "គាត់​កក់​នៅ​នឹង​យើង​លឿន អត់​ពិបាក​តេ​តារាង​នេះ តារាង​នោះ​ទៀត​ទេ ហើយ​មាន​តារាង​ខ្លះ​បញ្ចុះ​តម្លៃ​ថែម​ទៀត"។

ក្រៅ​ពី​ការ​កក់​តារាង​បាល់ Booksgoal ក៏​អាច​ចុះ​ឈ្មោះ​ស្វែង​រក​ដៃគូ​ប្រកួត​នៅ​លើ​កម្មវិធី​នេះ និង​មាន​លក់​សម្ភារៈ​កីឡា​ជាច្រើន រួម​ជាមួយ​ការ​ដឹក​ជញ្ជូន​ផង​ដែរ រាល់​ពេល​ទិញ។

ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​មួយ​នេះ ចូល​ទៅ​ផេក​ហ្វេសប៊ុក Booksgoal.com ឬ​វិបសាយ http://www.booksgoal.com/

អត្ថបទ៖ វិទូ