Gigi Hadid បង្ហាញ​មុខ​ជា​លើក​ដំបូង​ក្រោយ​ផ្ដាច់​ចំណង​ស្នេហ៍​ជាមួយ Zayn Malik

  • 2018-03-16 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Gigi Hadid ត្រូវ​បាន​ប្រទះ​ឃើញ​ជា​លើក​ដំបូង​ក្រោយ​​ពី​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង Zayn Malik។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តារា​ម៉ូដែល​វ័យ ២២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ចាកចេញ​ពី​កន្លែង​ស្នាក់នៅ​របស់​នាង​ក្នុង​ទីក្រុង​ញ៉ូយ៉ក។

តាម​រយៈ​រូបភាព​ដែល​ថត​បាន​នោះ តារា​ស្រី​រូប​នេះ បាន​ដើរ​ចេញ​ដោយ​​មាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​គ្មាន​ទុក្ខ​កង្វល់​អ្វី​បន្តិច​សោះ ទោះ​បី​ជា​នាង​ទើប​តែ​បែក​បាក់​ពី​សង្សារ​សំណព្វ​ទើប​តែ​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​ដោយ។

គូ​ស្នេហ៍​តារា​ដ៏​ល្បី​មួយ​គូ​នេះ បាន​​កាត់​ផ្ដាច់​ចំណង​ស្នេហ៍​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨។ ពួក​គេ​បាន​ប្រកាស​ទទួល​ស្គាល់​ការ​ចែក​ផ្លូវ​គ្នា​នេះ​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម Twitter របស់​ពួក​គេ។ ក្រោយ​ពី​ទទួល​ស្គាល់​​ពី​ការ​បែក​គ្នា​នេះ​ភ្លាម តារា​ចម្រៀង Zayn Malik ក៏​បាន​ឈប់​តាម​ដាន​គណនី Instagram របស់​តារា​ម៉ូដែល Gigi Hadid និង​ម្ដាយ​នាង​ភ្លាម​ៗ​ដែរ៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា