គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ធ្វើ​ឲ្យ​ iPhone X ជ្រុះ​ពេញ​ថ្នល់​ (វីដេអូ)

  • 2018-03-17 04:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ QQ កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​មីនា​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង​​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៃ​តំបន់​ Guangxi ​​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បណ្ដាល​ឲ្យ​មាន​រថយន្ត​ក្រឡាប់​ និង​ឆេះ​ឆាប​ជា​អគ្គីភ័យ​ទៀត​ផង។

រថយន្ត​ដែល​ក្រឡាប់​មាន​ដឹក​នូវ​​ស្មាតហ្វូន​ជា​ច្រើន​គ្រឿង។ ក្នុង​នោះ​គេ​ក៏​​ប្រទះ​ឃើញ​ iPhone X ​រាយ​ប៉ាយ​ពេញ​ថ្នល់។ ក្រៅ​ពី​ iPhone X ក៏​មាន​ iPhone 7 និង iPhone 6 ផង​ដែរ។ មិន​មាន​ការ​បញ្ជាក់​អំពី​​តម្លៃ​នៃ​ការ​ខូច​ខាត​នោះ​ទេ ប៉ុន្តែ​បើ​តាម​រូបភាព​បាន​បង្ហាញ​ អាច​និយាយ​បាន​ថា​ខូច​ខាត​មិន​តិច​នោះ​ទេ។

ជា​សំណាង​នោះ​គឺ​គ្រោះ​ថ្នាក់​នេះ​មិន​បាន​ឲ្យ​មាន​មនុស្ស​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។ បន្ថែម​ពី​នេះ​ ​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​តំបន់​ដាច់​ស្រយាល ហេតុ​នេះ​មិន​មាន​ជន​ឆ្លៀត​ឱកាស​មក​លួច​យក​ស្មាតហ្វូន​ដែល​ជ្រុះ​ឡើយ៕​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង