លែង​ទិញ​របស់ Baseus បាន​គ្រប់​កន្លែង​ទៀត​ហើយ ក្រោយ​ក្រុមហ៊ុន​មួយ​នាំ​ចូលផ្ដាច់​មុខ​នៅ​ខ្មែរ

  • 2018-03-17 09:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

T-shop បាន​រៀបចំ​ពិធី​ប្រកាស​នាំ​ចូល និង​ចែកចាយ​ផ្ដាច់​មុខ​ជា​ផ្លូវ​ការ លើ​ផលិតផល​ម៉ាក Baseus កាល​ពី​ថ្ងៃ​ទី១៥ មីនា នៅ​ផ្សារ​ទំនើប​អ៊ីអន ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​គ្រប់​គ្រង ដៃគូ​អាជីវកម្ម អតិថិជន ភ្ញៀវ​កិត្តិយស និង​អ្នក​សារ​ព័ត៌មាន​ជាច្រើន។

នេះ​មាន​ន័យ​ថា គ្រឿង accessories ​ម៉ាក Baseus នឹង​មាន​លក់​តែ​មួយ​គត់​នៅ​តាម​សាខា​របស់ T-shop និង​ហាង Baseus។

ម៉ាក Baseus ត្រូវ​បាន​អ្នក​ប្រើប្រាស់​កម្ពុជា​គាំទ្រ​ជា​ខ្លាំង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ តាំង​ពីមាន​លក់​នៅ​កម្ពុជា​មក។ នេះ​យោង​តាម​ថ្នាក់​គ្រប់​គ្រង T-shop។

ផលិត​ផល Baseus ដែល T-SHOP ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​នេះ រួម​មាន៖

  • ស្រោម​ទូរសព្ទ
  • កញ្ចក់​ការពារ​ទូរសព្ទ
  • Power Bank
  • ខ្សែ​សាក​ទូរសព្ទ
  • Speaker
  • កាស
  • ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ឡាន
  • ដុំ​សាក
  • ឧបករណ៍​បញ្ជូន​រូប​ភាព HDMI
  • និង​គ្រឿង​បន្លាស់​ទូរសព្ទ​ ជាដើម។

អ្នក​ចូលចិត្ត​ផលិត​ផល​ម៉ាក Baseus អាច​រក​បាន​នៅ T-SHOP ទាំង ១០ សាខា និង Baseus ៣ សាខា។ ឯអ្នក​ចង់​ទិញ​សិទ្ធិ​អាជីវកម្ម (Franchise) ពី T-SHOP ទាក់​ទង​លេខ ០២៣ ៨៨៥ ៩៨៨ ឬ​ទៅ​ការិយាល័យ​ធំ នៅ​ផ្ទះ​លេខ៨៨ ផ្លូវ២១៥ សង្កាត់​វាល​វង្ស ខណ្ឌ៧​មករា ភ្នំពេញ។

ព័ត៌មាន​លម្អិត​ពី​ម៉ាក Baseus ចូល​ទៅ​ផេក​ហ្វេសប៊ុក Baseus Cambodia ឬ​វិបសាយ www.tshopinternational.com

ដោយ៖ វិទូ