​​រសជាតិ​អាហារ​ខ្មែរ​ធ្វើ​ឲ្យ​ ​Chakrit ត្រដរ​ហោះ​មក​កម្ពុជា​ច្រើន​​លើក​

  • 2018-03-17 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​សារ​តែ​ចាប់​ចិត្ត​រស់​ជាតិ​អាហារ​ខ្មែរ​​បាន​ធ្វើ​ឲ្យ​​តារា​សម្ដែង​ថៃ​លោក Chakrit មក​ប្រទេស​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត​គ្រប់​ពេល​ដែល​រូប​គេ​​​នឹក​ចង់​ទទួល​ទាន​​​​អាហារ​សមុទ្រ​។​

​ជាក់​ស្ដែង​​ម្សិល​មិញ​នេះ​ Chakrit បាន​ហោះ​មក​ពី​ថៃ​​ក្នុង​គោល​បំណង​មក​ចូល​រួម​សម្ពោធ​​​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "​អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ​​ឆ្លៀត​ក្នុង​ឱកាស​ហ្នឹង​​លោក​ ​​​ក៏​បាន​ទៅ​ទទួល​ទាន​អាហារ​ខ្មែរ​​​ជា​ច្រើន​មុខ​មុន​ពេល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​ខ្លួន​វិញ​។

​ក្នុង​ទឹក​មុខ​សប្បាយ​រីក​រាយ​ Chakrit បាន​រៀប​រាប់​ថា ​​​ខ្លួន​ពិត​ជា​ចូល​ចិត្ត​​នូវ​រស់​ជាតិ​អាហារ​ខ្មែរ​ខ្លាំង​ណាស់​​ជា​ពិសេស​គឺ​គ្រឿង​សមុទ្រ​ ដែល​ចម្អិន​ដោយ​​ស្នា​ដៃ​ប្រជា​ពល​រដ្ឋ​​ខ្មែរ​។ ក្រៅ​ពី​អាហារ​គ្រឿង​សមុទ្រ​​​តារា​ថៃ​រូប​នេះ​ក៏​ចូល​ចិត្ត​ម្ហូប​ខ្មែរ​មួយ​ចំនួន​ទៀត​ដូច​ជា​ ទឹក​គ្រឿង ​ អាម៉ុក ខ្យង​ចំហុយ​​ជា​ដើម​។ លោក​ថា​៖​" ​​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ​មក​​​ទី​ក្រុង​ភ្នំពេញ​ តែ​​វា​ជា​លើក​ទី​​​៤ ដែល​ខ្ញុំ​មក​កម្ពុជា​​ កាល​ពី​លើក​មុន​ខ្ញុំ​បាន​ទៅ​លេង​ខេត្ត​ ព្រះសីហនុ កំពត់​ និង​កោះ​កុង​ ​ក្នុង​គោល​បំណង​មក​កម្សាន្ត​ និង​ភ្លក់​រស់​ជាតិ​អាហារ​សមុទ្រ​​​ខ្មែរ​ដែល​ខ្ញុំ​ចូល​ចិត្ត​"។

ដោយ​ឡែក​តារា​សម្ដែង​ ខាត់ វៃហាំង ​​​ដែល​ជា​មិត្តភ័ក្ដិ​ស្និទ្ធ​ស្នាល​ជាមួយ​ Chakrit ក្រោយ​ពី​ថត​រឿង​"អនុស្សាវរីយ​​ថ្ងៃ​ចូល​ឆ្នាំ​" បាន​និយាយ​ថា Chakrit ​ពិត​ជា​ចូល​ចិត្ត​អាហារ​ខ្មែរ​ពិត​មែន​អ្វី​ក៏​តារា​សម្ដែង​ថៃ​រូប​នេះ​ទទួល​ទាន​បាន​ដែរ​​។

កំលោះ​សង្ហា​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បញ្ជាក់​ថា​៖​"​ជាក់​ស្ដែង​កាល​​ពី​យប់​មិញ​ខ្ញុំ​បាន​ទិញ​ កណ្ដូប​ ចង្រិត​ កន្តេះឡង់​ កន្ទាទូក ឲ្យ​គាត់​ញាំ​​​ ក៏​គាត់​អាច​ញាំ​បាន​ដែរ​មិន​បាន​រើស​អើង​​ ឬ ខ្ពើម​ទេ​ផ្ទុយ​ទៅ​វិញ​គាត់​និយាយ​ថា​គាត់​ចូល​ចិត្ត"៕​​

អត្ថបទ៖ ឆុង ស៊ីណាន