ទោះលក់ភាគហ៊ុនឲ្យ Google តែ HTC កំពុងសំងំផលិតស្មាតហ្វូនស៊េរីថ្មីមួយទៀត
- 2018-03-18 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះលក់ភាគហ៊ុនឲ្យ Google តែ HTC កំពុងសំងំផលិតស្មាតហ្វូនស៊េរីថ្មីមួយទៀត
ចន្លោះមិនឃើញ
ថ្វីបើ HTC សម្រេចលក់ភាគហ៊ុនមួយផ្នែកធំឲ្យទៅ Google កាលពីពេលកន្លងទៅ តែក៏ពុំមានន័យថាខ្លួនបោះបង់ឧស្សាហកម្មផលិតស្មាតហ្វូននោះដែរ។ ចចាមអារ៉ាមនៅបន្តកើតមានជុំវិញម៉ូឌែល HTC U12+ ត្រូវបានទម្លាយចេញពីលោក Evan Blass លើបណ្តាញសង្គម Twitter។
ក្រុមហ៊ុនតៃវ៉ាន់នឹងបញ្ចេញលក់ស្មាតហ្វូនឆ្នាំ ២០១៨ ប្រើអេក្រង់ LCD ទំហំ ៦ អ៊ីញ កម្រិត WQHD+ អមកាមេរ៉ាភ្លោះក្រោយ 16+12MP និងខាងមុខ 8MP បន្សំផ្ទៃអេក្រង់ពេញ តែគ្មានស្នាមឆកដូចស្មាតហ្វូនដទៃ។ បំពាក់ឈីប Snapdragon 845 ខ្ពស់ផុតលេខ បន្សំជម្រើស RAM 6GB និង ROM 64/128GB ហើយថាមពលថ្មធំ ៣ ៤២០mAh។
This is the HTC U12+ https://t.co/LP9OX5xHlO pic.twitter.com/fi7BGkj6l5
— Evan Blass (@evleaks) March 15, 2018
ម៉ូឌែលរំពឹងដាក់បង្ហាញនាខែឧសភា ប៉ុន្តែក្រុមហ៊ុន HTC ក៏នឹងចេញលក់ប្រភេទធូរថ្លៃ ២ ម៉ូឌែលផ្សេងទៀត អាចជា Desire 12 និង Desire 12+ ។ ធន់ទាបទាំងពីរ រំពឹងប្រើ RAM 2GB/16GB ROM ស្របពេលកាមេរ៉ាក្រោយ 13MP និងខាងមុខ 5MP។
ចុច [Like និង See First]
(https://www.facebook.com/SabayNewsTechnology/)
ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
http://news.sabay.com.kh/article/1028102#utm_campaign=onpage)
http://news.sabay.com.kh/article/1028105#utm_campaign=onpage)