Salah បំបែកកំណត់ត្រា របស់ Torres នៅ​ Liverpool

  • 2018-03-18 01:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បានធ្វើដំណើរ​ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត​នៅ​ក្លឹប​ហង្សក្រហម ដោយ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ Fernando Torres ស៊ុត​ចូល​ច្រើន​បំផុត​ក្នុង​១​រដូវ​កាល។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​ ទាត់​ម្នាក់​ឯង​បាន​​៤គ្រាប់ លើ​ក្រុម Watford កាល​ពី​យប់​មិញ​ ធ្វើ​ឲ្យ​គ្រាប់បាល់​អតីត​កីឡាករ​ Chelsea បាន​កើន​ដល់ ៣៦ គ្រាប់​ដែល​បាន​វ៉ា អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Torres ដែល​ស៊ុត​បាន​ត្រឹម​ ៣៣ គ្រាប់​កាល​ពី​រដូវកាល ២០០៧-០៨។ ​

Salah ស៊ុត​បាន ២៨ គ្រាប់​​ក្នុង​ក្របខ័ណ្ឌ ក្របខ័ណ្ឌ Premier League ៧​គ្រាប់​នៅ Champions League និង ១​គ្រាប់​ទៀត​នៅ FA Cup។ បច្ចុប្បន្ន កីឡាករ​មក​ពី​ទ្វីប​អាហ្វ្រិក​រូប​នេះ កំពុង​មាន​គ្រាប់​បាល់​៤​គ្រាប់​នាំ​មុខ Harry Kane ជា​បេក្ខភាព​ដណ្ដើម​ស្បែកជើង​មាស ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Spursត្រូវ​សម្រាក​យ៉ាង​យូរ​បន្ទាប់​ពី​មាន​របួស ដែល​​រឹត​តែ​បើក​ឱកាស​ឲ្យ​កីឡាករ​អេស្ស៊ីប កាន់​តែ​ខិត​ជិត​ទៅ​រក​ស្វែង​ជើង​មាស៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត