ញាក់ស៊ុតស្អាតៗយប់មិញ Klopp ថា Salah នឹងត្រូវគេប្រដូចនឹង Messi

  • 2018-03-18 02:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah រកបាន៤គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៥ទល់នឹង០ របស់ Liverpool លើ Watford នៅ ពាន Premier League សប្ដាហ៍ទី៣១។

Salah

ជំនួបនៅកីឡដ្ឋាន Anfield ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីបរកឃើញគ្រាប់ទី១នៅនាទី ទី៣ ជាបាល់អូសដាច់ចង្កេះខ្សែការពារ៣រូប មុនពេលទាត់ស្រួលៗនៅគ្រាប់ទី២ ពីការបញ្ជូនរបស់ខ្សែការពារ Robertson នាទី៤៣។

ចូលវគ្គទីពីរ នាទី៥២ Salah បន្ថែមបាន១គ្រាប់ទៅដោយទាញដាច់កីឡាករក្រុម Watford ជាច្រើននៅមុខទីមុនទាត់ផុតជើងអ្នកចាំទី ហើយគ្រាប់ទី៤នាទី ៨៥ ជាការស៊ុតសល់ពីមិត្តរួមក្រុម Dany ings។

ក្រោយចប់ការប្រកួត អ្នកចាត់ការ Jurgen Klopp បានសរសើរមិនដាច់ពីមាត់ចំពោះបច្ចេកទេស តារាឆ្នើមវ័យ២៥ឆ្នាំរូបនេះ ពិសេសគ្រាប់ទី១ និងទី៣ ដោយលោកបាននិយាយថា Salah កំពុងធ្វើឲ្យពិភពបាល់ទាត់ប្រដូចរូបគេទៅនឹង Lionel Messi។

“ខ្ញុំគិតថា Salah មិនចង់ឲ្យនរណាប្រដូចខ្លួននឹង Messi ឡើយ។ Messi បានធ្វើអ្វីដែល Salah កំពុងធ្វើនេះជាង២០ឆ្នាំមកហើយ។ កីឡាករដែលខ្ញុំធ្លាប់ឃើញលេងរបៀបនេះលើកចុងក្រោយគឺ Diego Maradona "។ Klopp និយាយដូច្នេះ។

រាប់ទាំង៤គ្រាប់យប់មិញ ខ្សែប្រយុទ្ធស្លាបរបស់ហង្សក្រហមរកបាន៣៦គ្រាប់ គិតលើគ្រប់កម្មវិធី និងកំពុងវ៉ាដាច់ Harry Kane ចំនួន៤គ្រាប់ក្នុងការប្រជែងយកស្បែកជើងមាសនៅ Premier League៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី