លោកយាយពិការភ្នែក ធ្លាប់ទស្សន៍ទាយរឿងមិនគួរឲ្យជឿមួយពីប្រធានាធិបតី រុស្ស៊ី

  • 2018-03-19 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ពិការ​ភ្នែក​ម្នាក់​ដែល​ល្បី​ខាង​ទស្សន៍ទាយ​ឆុត​បំផុត ធ្លាប់​បាន​និយាយ​ថា ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹង​គ្រប់​គ្រង​ផែនដី​នេះ​នៅ​ថ្ងៃ​ណា​មួយ។

កាលពី​ឆ្នាំ ១៩៧៩ លោក​យាយ Vanga បាន​ប្រាប់​អ្នក​និពន្ធ​ម្នាក់​ថា ប្រទេស​រុស្ស៊ី​នឹង​ក្លាយ​ជា "ម្ចាស់​នៃ​ពិភពលោក" បន្ទាប់​ពី​ទ្វីប​អឺរ៉ុប​ក្លាយ​ជា​ទី​រហោស្ថាន​។ យោង​តាម​កាសែត Birmingham Mail លោក​យាយ​បាន​និយាយ​ថា "គ្រប់យ៉ាង​នឹង​រលាយ​ដូច​ជា​ទឹក​កក​អីចឹង លើក​លែង​តែ​មួយ​ប៉ុណ្ណោះ​ដែល​នៅ​ដដែល នោះ​គឺ ភាព​រុងរឿង​របស់ Vladimir និង​ភាព​រុងរឿង​នៃ​ប្រទេស រុស្ស៊ី។”

លោក​យាយ​ពិការ​ភ្នែក​ខាង​លើ ក៏​បាន​​បន្ថែម​ថា "មនុស្ស​ជា​ច្រើន​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ ហើយ​គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​រុស្ស៊ី​បាន​ទេ។ អ្វី​គ្រប់​យ៉ាង​នឹង​ត្រូវ​កម្ចាត់​ចេញ​ពី​ផ្លូវ​របស់​ពួក​គេ ហើយ​ពួកគេ​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​ពិភពលោក។”

គួរ​ឲ្យ​ដឹង​ថា លោក វ្លាឌីមៀរ ពូទីន បាន​ក្លាយ​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០០០ និង​បន្ត​កាន់​អំណាច​រហូត​មក​ទល់​បច្ចុប្បន្ន។ លើស​ពី​នេះ​ទៀត លោក បានឈ្នះការបោះឆ្នោត កាល​ពី​ម្សិលមិញ និង​បន្តធ្វើប្រធានាធិបតីរុស្ស៊ី ២ អាណត្តិជាប់គ្នា៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី