១១​ ប្រកួត​ចុងក្រោយ​ CR7 រក​បាន​២១​គ្រាប់ ហើយ​យប់​មិញ​ជា Hat-Trick ​ទី​៥០​ក្នុង​អាជីព

  • 2018-03-19 02:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Cristiano Ronaldo  សម្រេច​បាន​គ្រាប់ Hat-Trick ​ជា​លើក​ទី​៥០​ក្នុង​អាជីព​របស់​ខ្លួន​ហើយ បន្ទាប់​ទាត់​ចូល​បាន​៤​គ្រាប់​ក្នុង​ជំនួប​ជាមួយ Girona ចាញ់ Real Madrid ៦-៣យប់​មិញ។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ Real Madrid ឡើង​ទៅ​លេខ​៣​វិញ មាន​៦០​ពិន្ទុ ចាញ់​ក្រុម​លេខ​មួយ Barcelona ១៥​ពិន្ទុ និង​ចាញ់​ Atl Madrid ៤​ពិន្ទុ។ យ៉ាណាមិញ Ronaldo មួយ​រយៈ​ចុងក្រោយ​ហាក់​ឡើង​ជើង​ទាត់​បញ្ចូល​ទី​ខ្លាំង ក្រោយ​លេង​មិន​សូវ​ល្អ​កាល​ពី​ដើម​រដូវ​កាល។ តាម​ស្ថិតិ​ ១១​ប្រកួត​គ្រប់​កម្មវិធី​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ គេ​រក​បាន​ដល់​២១​គ្រាប់​ឯណោះ។

  • ២១ មករា La Liga - Real Madrid ៧-១ Deportivo La Coruna (Ronaldo ២)

  • ២៧ មករា La Liga - Valencia ១-៤ Real Madrid (Ronaldo ២)

  • ៣ កុម្ភៈ La Liga - Levante ២-២ Real Madrid (គ្មាន​គ្រាប់)

  • ១០ កុម្ភៈ La Liga - Real Madrid ៥-២ Real Sociedad (Ronaldo ៣)

  • ១៤ កុម្ភៈ Champions League - Real Madrid ៣-១ Paris St-Germain (Ronaldo ៣)

  • ១៨ កុម្ភៈ La Liga - Real Betis ៣-៥ Real Madrid (Ronaldo ១)

  • ២៤ កុម្ភៈ La Liga - Real Madrid ៤-០ Alaves (Ronaldo ១)

  • ៣ មីនា La Liga - Real Madrid ៣-១ Getafe (Ronaldo ២)

  • ៦ មីនា Champions League - Paris St-Germain ១-២ Real Madrid (Ronaldo ១)

  • ១០ មីនា La Liga - Eibar ១-២ Real Madrid (Ronaldo ២)

  • ១៨ មីនា La Liga - Real Madrid ៦-៣ Girona (Ronaldo ៤)

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ