ព័ត៌មាន​ពិតនៅ​​ពីក្រោយរូបភាពធៀបការបែកធ្លាយរបស់ Fan Bingbing

  • 2018-03-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​របស់​តារាសម្ដែង​ Fan Binbing និង​ Li Chen កំពុង​ធ្វើ​ឲ្យ​មហាជន​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ព័ត៌មាន​លម្អិត​នានា ក្រោយ​ដឹង​ថា​អ្នក​ទាំង​ ២​គ្រោង​រៀបការ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ថ្មីៗ​ស្រាប់​តែ​មាន​រូបភាព​ធៀប​ការ​របស់​អ្នក​ទាំង​ ២។

កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​មីនា​ ឆ្នាំ​ ២០១៨​ម្សិលមិញ​ បណ្ដាញ​ផ្សព្វផ្សាយ​របស់​ចិន​ជា​ច្រើន​បាន​នាំ​គ្នា​ចែក​ចាយតៗគ្នា​នូវ​រូបភាព​ធៀបការ​របស់​គូស្នេហ៍​តារា​ចិន​ទាំង​ ២​នេះ។ រូបរាង​ធៀបការ​ ជា​ការ​ច្នៃ​ឡើង​យ៉ាង​ស្រស់​ស្អាត ហើយ​នៅ​ពី​លើ​នោះ​មាន​អក្សរ​អង់គ្លេស​ និង​ចិន​លាយគ្នា មាន​លក្ខណៈ​ទាន់​សម័យ។

ប៉ុន្តែ​ការពិត​ទៅ​ ធៀបការ​នោះ​មិនមែន​ជា​របស់ Fan Bingbing នោះទេ ហើយ​វា​គ្រាន់​តែ​ជា​ការ​ក្លែងបន្លំប៉ុណ្ណោះ។ នេះ​បើ​តាមការ​ស្រាយ​បញ្ជាក់របស់វិបសាយ​ព័ត៌មាន​ Sina។ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​មួយ​ចំនួន​ក៏​យល់​ឃើញ​បែប​នេះ​ដែរ ព្រោះ​រហូត​ដល់​ខែ​សីហា​ ទើប​មង្គលការ​ចាប់​ផ្ដើម​ ប៉ុន្តែ​ហេតុអ្វី​សំបុត្រ​ការ​មាន​តាំង​ពី​ឥឡូវ​នេះ​ទៅ​ហើយ?

ដូចនេះ​សរុប​ជា​រួម​ ធៀបការ​ដែល​ច្នៃ​ជា​ពិសេស​នេះ​ មិន​មែន​ជា​របស់​ Fan BingBing និង​អនាគត​ស្វាមី​នោះ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី