NASA មិនអាចបញ្ឈប់អាចម៍ផ្កាយទំហំធំ អាចសម្លាប់មនុស្សអស់ពីផែនដីក្នុងឆ្នាំ ២១៣៥
- 2018-03-19 03:29:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA មិនអាចបញ្ឈប់អាចម៍ផ្កាយទំហំធំ អាចសម្លាប់មនុស្សអស់ពីផែនដីក្នុងឆ្នាំ ២១៣៥
ចន្លោះមិនឃើញ
ការសិក្សាស្រាវជ្រាវគួរឱ្យបារម្ភមួយបានបង្ហាញឱ្យដឹងថា អង្គការណាសានឹងមិនអាចការពារភពផែនដីរបស់យើងប្រឆាំងនឹងអាចម៍ផ្កាយដែលអាចនឹងបុកបំផ្លាញផែនដីក្នុងឆ្នាំ ២១៣៥ បានទេ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា គេមិនអាចធ្វើទៅបានទេក្នុងការទប់ស្កាត់ដុំថ្មអវកាសទំហំប៉ុនអគារ Empire State ពីការបុកទង្គិចផែនដីនៅសតវត្សរ៍ក្រោយនេះ។
ក្រុមអ្នកវិទ្យាសាស្ត្របានលាតត្រដាងថាសូម្បីតែបច្ចេកវិជ្ជាឈានមុខគេបំផុតរបស់ពួកគេក៏នឹង “មិនគ្រប់គ្រាន់ដែរ” ក្នុងការបង្វែរទិសដៅរបស់ដុំថ្មអវកាស ដែលគេហៅថា បេននូ (Bennu)។
ក្រុមអ្នកជំនាញព្រមានថា ផលវិបាកអាចនឹងមានសភាព “ធ្ងន់ធ្ងរ” ហើយអាចម៍ផ្កាយនេះបានបង្កឱ្យមានការបារម្ភថា វាអាចនឹងបំផ្លាញជីវិតមនុស្សជារៀងរហូត។
ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងស៊ើបអង្កេតលទ្ធភាពនៃការប្រើយានអវកាសបង្កើតឡើងយ៉ាងពិសេសដើម្បីបាញ់នុយក្លេអ៊ែរដាក់ដុំថ្មអវកាសដែលខិតទៅជិតផែនដី ដោយសង្ឃឹមថា ការធ្វើដូច្នេះអាចបន្ថយការគំរាមកំហែងនេះបាន។
ខណៈដែលគេអាចធ្វើទៅបានក្នុងការបង្វែរទិសរបស់វត្ថុអវកាសនៅជិតផែនដី (NEO) ដោយប្រើបច្ចេកទេសមួយហៅថា Impactor អ្នកជំនាញនិយាយថា ការបាញ់នុយក្លេអ៊ែរអាចជាជម្រើសល្អបំផុត នៅពេលដែលពេលវេលាជិតអស់។
នៅក្នុងឯកសារថ្មីមួយ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការណាសានិងរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិអាមេរិកបានដាក់ចេញនូវផែនការមួយសម្រាប់យានអវកាសឈ្មោះ HAMMER។
យានអវកាស HAMMER ទម្ងន់ ៨,៨ តោននេះអាចត្រូវបានប្រើដើម្បីបង្វែរទិសរបស់អាចម៍ផ្កាយតូចៗ ឬបំផ្ទុះដុំថ្មអវកាស ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមវេបសាយ BuzzFeed News៕
ចុចអាន៖